បរទេស៖ យោងតាមវិទ្យុសាធារណៈ Kan របស់អ៊ីស្រាអែល បានរាយការណ៍ថា ជនជាតិប៉ាឡេស្ទីន ៦ នាក់ បានរត់គេចខ្លួនពីពន្ធនាគារអ៊ីស្រាអែល កាលពីថ្ងៃច័ន្ទ ដោយកំណត់អត្តសញ្ញាណពួកគេថា ជាសមាជិកនៃក្រុមសកម្មប្រយុទ្ធ។
ព័ត៌មាននោះបានផ្សាយថា អ្នកទោស ៥ នាក់ ជាសកម្មជនរបស់ចលនាជីហាដអ៊ីស្លាម និងម្នាក់ទៀត ជាអតីតមេបញ្ជាការនៃក្រុមសកម្មប្រយុទ្ធដែលមានទំនាក់ទំនងជាមួយគណបក្សហ្វាតា។
យោងតាមរបាយការណ៍បញ្ជាក់ថា មនុស្សទាំង ៦ នាក់ គឺជាអ្នករួមបន្ទប់ ហើយត្រូវបានរត់គេចខ្លួនតាមរូងក្រោមដីនៃពន្ធនាគារ Gilboa នៅភាគខាងជើងប្រទេសអ៊ីស្រាអែល ជាកន្លែងដែលកងកម្លាំងសន្តិសុខបានបើកការស្រាវជ្រាវ។
យ៉ាងណាមិញ ភ្លាមៗនោះមិនមានការធ្វើអត្ថាធិប្បាយណាមួយពីអាជ្ញាធរពន្ធនាគារ ឬប៉ូលីសឡើយ។ NR