បរទេស៖ ទិន្នន័យផ្លូវការបានបង្ហាញថា ចក្រភពអង់គ្លេសបានកត់ត្រាមនុស្សស្លាប់ដោយសារជំងឺកូវីដ ១៩ ចំនួន ៦១ នាក់ បន្ថែមទៀត និងករណីឆ្លង ៣៣.១៩៦ ករណី ទៀតកាលពីថ្ងៃអាទិត្យ។

ការឆ្លងមេរោគក្នុងរយៈពេល ៧ ថ្ងៃ ចុងក្រោយ បានកើនឡើង ៥,៨% កាលពីសប្តាហ៍មុន ហើយការស្លាប់ប្រចាំសប្តាហ៍បានកើនឡើង ១៦% ។ តួលេខថ្ងៃអាទិត្យសម្រាប់អ្នកស្លាប់ទំនងជាទាបជាងថ្ងៃធ្វើការ ដោយសារតែការពន្យារពេល ដោយមន្ទីរពេទ្យមួយចំនួនក្នុងការបញ្ជូនរបាយការណ៍ពីការស្លាប់។

គួររំលឹកថា ចក្រភពអង់គ្លេសបានកត់ត្រាការស្លាប់ប្រចាំថ្ងៃជាមធ្យមចំនួន ១១៤ នាក់ នៅក្នុងសប្តាហ៍ចុងក្រោយនេះ។ NR

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ