គណបក្សប្រជាធិបតេយ្យសេរីនិយម ដែលកំពុងកាន់អំណាចរបស់ជប៉ុន នឹងរៀបចំការបោះឆ្នោតថ្នាក់ដឹកនាំគណបក្ស នៅថ្ងៃទី ២៩ ខែកញ្ញា
បរទេស៖ គណបក្សប្រជាធិបតេយ្យសេរីនិយម (ហៅកាត់ LDP) ដែលកំពុងកាន់អំណាចរបស់ជប៉ុន នឹងរៀបចំការបោះឆ្នោតដើម្បីជ្រើសរើសប្រធានាធិបតីរបស់ខ្លួន នៅថ្ងៃទី ២៩ ខែកញ្ញា នេះបើតាមមន្រ្តីគណបក្សបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះ ដោយមានទាំងនាយករដ្ឋមន្រ្តី លោក Yoshihide Suga ផងដែរ ។
លោក Yoshihide Suga បានចូលកាន់តំណែងកាលពីខែកញ្ញា ឆ្នាំមុន បន្ទាប់ពី លោក Shinzo Abe លាឈប់ពីការងារដោយសារសុខភាពមិនល្អ ហើយអាណត្តិរបស់លោកនឹងផុតកំណត់នៅចុងខែក្រោយ។
ជាក់ស្តែង ការវាយតម្លៃរបស់នាយករដ្ឋមន្រ្តី លោក Yoshihide Suga បានធ្លាក់ចុះក្រោម ៣០% ដោយសារប្រទេសជប៉ុនកំពុងប្រយុទ្ធប្រឆាំងនឹងរលកដ៏អាក្រក់បំផុតនៃការឆ្លងមេរោគកូវីដ ១៩ ហើយអ្នកខ្លះនៅក្នុងគណបក្ស ចង់អោយមានអ្នកជំនួសលោកមុន ការបោះឆ្នោតសកលដែលរំពឹងទុកនៅក្នុងខែតុលា ឬពេលក្រោយ។
គួររំលឹកថា មន្រ្តីបាននិយាយទៀតថា សមាជិកសភាគណបក្សប្រជាធិបតេយ្យសេរីនិយម និងសមាជិកគណបក្សមូលដ្ឋាន នឹងបោះឆ្នោតនៅក្នុងប្រជាមតិថ្នាក់ដឹកនាំ (leadership poll)។ NR