បរទេស៖ កូនស្រីរបស់ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បាននិយាយកាលពីល្ងាចថ្ងៃពុធថា អ្នកនយោបាយ រួមទាំងជំនួយការជិតស្និទ្ធបំផុតរបស់ឪពុក បានស្នើឱ្យឈរឈ្មោះជាមួយ នៅក្នុងការបោះឆ្នោតឆ្នាំក្រោយ។

លោកស្រី Sara Duterte-Carpio ចៅហ្វាយក្រុង Davao ភាគខាងត្បូង កំពុងឈានមុខលើមតិនៃការបោះឆ្នោត ប៉ុន្តែមិនទាន់បង្ហាញពីផែនការនយោបាយរបស់លោកស្រីនៅមុនថ្ងៃកំណត់ ដើម្បីដាក់បេក្ខជនឈរឈ្មោះនៅខែតុលា នៅឡើយទេ។

នៅក្នុងគណនីហ្វេសប៊ុកផ្លូវការរបស់លោកស្រី បានសរសេរថា សមាជិកសភា លោក Sherwin Gatchalian និង លោក Christopher "Bong" Go បានបង្ហាញពីការស្នើសុំរបស់ពួកគេដោយផ្ទាល់ក្នុងការធ្វើជាអនុប្រធានរបស់លោកស្រី ។

វាមិនច្បាស់ទេ ថាតើ លោក Christopher "Bong" Go បានស្នើនៅពេលណា ប៉ុន្តែការប្រកាសរបស់ លោកស្រី Sara Duterte-Carpio កើតឡើងពីរបីថ្ងៃ បន្ទាប់ពី លោក Christopher "Bong" Go បានបដិសេធការយល់ព្រមពីគណបក្សកាន់អំណាច ជាបេក្ខភាពប្រធានាធិបតី។

ស្របពេលជាមួយគ្នានេះ លោកស្រី Sara Duterte-Carpio បាននិយាយថា ដៃគូដែលអាចចាប់ដៃគូគ្នាបានផ្សេងទៀត រួមមាន អតីតរដ្ឋមន្រ្តីក្រសួងការពារជាតិ លោក Gilbert Teodoro ដែលបានស្ម័គ្រខ្លួនឯងតាមរយៈមិត្តភក្តិរួមគ្នា និងកូនប្រុស អតីតមេដឹកនាំផ្តាច់ការហ្វីលីពីន លោក Ferdinand Marcos ។

គួររំលឹកថា លោកស្រី Sara Duterte-Carpio អាយុ ៤៣ ឆ្នាំ ត្រូវបានសារព័ត៌មានស្រង់សម្តីដោយថា លោកស្រីបើកចំហក្នុងការឈរឈ្មោះជាប្រធានាធិបតី។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ