កូរ៉េខាងជើង៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានមកបំពេញទស្សនកិច្ចលើកទី ២ របស់លោកក្នុងរយៈពេលមួយសប្តាហ៍ទៅកាន់ទីតាំងមួយនៃគម្រោងមហិច្ឆតារបស់លោក ដើម្បីសាងសង់ផ្ទះល្វែងថ្មីចំនួន ៥០.០០០ ល្វែង នៅក្នុងទីក្រុងព្យុងយ៉ាង ហើយបានអំពាវនាវឱ្យមានការជំរុញជាថ្មីលើការអភិវឌ្ឍលំនៅដ្ឋាន។


ការផ្តោតអារម្មណ៍របស់លោក គីម លើកិច្ចការសេដ្ឋកិច្ចក្នុងស្រុកកើតឡើងតែមួយសប្តាហ៍បន្ទាប់ពីប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោង ២ គ្រាប់ចូលសមុទ្រក្បែរប្រទេសជប៉ុនដោយបញ្ជាក់ពីវឌ្ឍនភាពនៅក្នុងកម្មវិធីអាវុធរបស់ខ្លួន និងបង្កើនសម្ពាធទៅលើសហរដ្ឋអាមេរិក។

មេដឹកនាំរូបនេះបានបើកការដ្ឋានសាងសង់ផ្ទះល្វែងថ្មីចំនួន ១០.០០០ ល្វែង នៅក្នុងទីក្រុងព្យុងយ៉ាងកាលពីសប្តាហ៍មុន ទោះបីជាមានវិបត្តិសេដ្ឋកិច្ចដែលបានបន្សល់ទុកនូវហត្ថលេខាលើគម្រោងសាងសង់ផ្សេងទៀតដែលជាប់គាំងក៏ដោយ។


សារព័ត៌មានក្នុងស្រុក KCNA បានរាយការណ៍ថា លោកគីមបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការសាងសង់លំនៅដ្ឋាន ហើយបានហៅវាថា ជាបញ្ហាបន្ទាន់មួយដើម្បីធ្វើឱ្យប្រសើរឡើងនូវកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ។

យោងតាម KCNA លោក គីម បាននិយាយថា “ការត្រួតពិនិត្យយ៉ាងតឹងរឹងលើរាល់ដំណើរការសាងសង់ត្រូវតែពិនិត្យ សម្ភារសំណង់មានលក្ខណៈសន្សំសំចៃគ្រប់បែបយ៉ាងជាមួយនឹងតម្រូវការខ្ពស់ បង្ការររាល់គ្រោះថ្នាក់គ្រប់ប្រភេទ និងបទពិសោធន៍សាងសង់ល្អប្រសើរ។

មេដឹកនាំរូបនេះ បានប្រកាសផែនការថ្មីប្រកបដោយមហិច្ឆតាសម្រាប់រយៈពេល ៥ ឆ្នាំខាងមុខក្នុងខែមករា ក្នុងគោលបំណងដើម្បីអភិវឌ្ឍសេដ្ឋកិច្ចរបស់កូរ៉េខាងជើង។

ទោះយ៉ាងណា គម្រោងទាំងនោះប្រឈមនឹងបញ្ហាធំៗ រួមទាំង ទណ្ឌកម្មអន្តរជាតិដែលបានដាក់លើអាវុធនុយក្លេអ៊ែរ និងកម្មវិធីមីស៊ីលផ្លោង ជាដើម។


អង្គការសហប្រជាជាតិបាននិយាយថា វិធានការណ៍យ៉ាងតឹងរ៉ឹងដែលបានធ្វើឡើងដោយប្រទេសកូរ៉េខាងជើងដើម្បីទប់ស្កាត់ជំងឺកូវីត១៩ បានធ្វើឱ្យមានការរំលោភសិទ្ធិមនុស្ស និងការលំបាកផ្នែកសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរសម្រាប់ពលរដ្ឋរបស់ខ្លួន រួមទាំងរបាយការណ៍នៃភាពអត់ឃ្លាន។

ខណៈពេលដែលប្រទេសកូរ៉េខាងជើងមិនទាន់បានរាយការណ៍ជាផ្លូវការនូវករណីឆ្លងវីរុសកូរូណានៅឡើយ អ្នកជំនាញជាច្រើនមានការសង្ស័យខ្លាំង ដោយសារកូរ៉េខាងជើងដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសចិន និងកូរ៉េខាងត្បូង មិនបានរកឃើញការឆ្លងណាមួយឡើយ។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ