TOKYO/WASHINGTON៖ រដ្ឋមន្ត្រីការបរទេសនៃប្រទេសដែលគេហៅថាក្រុម Quad ដែលចាត់ទុកថាជាវេទិកាមួយដើម្បីជួយដល់ប្រទេសចិននៅអាស៊ី បានព្រមព្រៀងគ្នាថា លទ្ធិប្រជាធិបតេយ្យត្រូវតែស្តារឡើងវិញយ៉ាងឆាប់រហ័សនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងប្រឆាំងយ៉ាងខ្លាំងចំពោះការប៉ុនប៉ងធ្វើឱ្យមានស្ថានភាពដូចបច្ចុប្បន្ននេះឡើងដោយសារតែកម្លាំងគៀបសង្កត់។ នេះបើតាមរដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍។

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken និងសមភាគីរបស់លោកមកពីឥណ្ឌា ជប៉ុន និងអូស្រ្តាលី បានជួបគ្នាជាលើកដំបូងក្រោមការគ្រប់គ្រងរបស់លោក Biden ហើយបានពិភាក្សាគ្នាអំពីស្ថានភាពរបស់ប្រទេសមីយ៉ាន់ម៉ា បញ្ហាCOVID-១៩ បំរែបំរួលអាកាសធាតុ និងបញ្ហាដែនទឹកនិងនាវាចរណ៍ឥណ្ឌូប៉ាស៊ីហ្វិក បើយោងតាមក្រសួងការបរទេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ។

លោក Toshimitsu Motegi រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុនបានប្រាប់អ្នកយកព័ត៌មានថា យើងទាំងអស់គ្នាបានព្រមព្រៀងលើតម្រូវការក្នុងការស្តារប្រព័ន្ធប្រជាធិបតេយ្យនៅក្នុងប្រទេសមីយ៉ាន់ម៉ា អោយបានឆាប់រហ័ស និងដើម្បីប្រឆាំងរាល់ការប៉ុនប៉ងជាឯកតោភាគីក្នុងការផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្នដោយបានប្រើប្រាស់កម្លាំងគៀបសង្កត់។

លោក Motegi បន្តថា “ខ្ញុំសង្កត់ធ្ងន់ថា ដោយសារមានបញ្ហាប្រឈមចំពោះសណ្តាប់ធ្នាប់អន្តរជាតិដែលកំពុងបន្តនៅក្នុងវិស័យផ្សេងៗ តួនាទីដែលយើងជាប្រទេសដែលប្រកាន់ខ្ជាប់នូវតម្លៃមូលដ្ឋាន ហើយប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងសណ្តាប់ធ្នាប់អន្តរជាតិដោយសេរីនិងបើកចំហ ដោយផ្អែកលើនីតិរដ្ឋ កាន់តែរីកធំទៅៗ” ។

ក្រសួងការបរទេសបាននិយាយថាលោក Blinken និងសមភាគីរបស់លោកបានពិភាក្សាអំពីការប្រឆាំងភេរវកម្ម ការប្រឆាំងនឹងការផ្សាយព័ត៌មានមិនពិត សន្តិសុខដែនសមុទ្រ និង “តម្រូវការបន្ទាន់ដើម្បីស្តារស្ថានភាពរដ្ឋាភិបាលដែលបានជ្រើសរើសតាមបែបប្រជាធិបតេយ្យនៅភូមា។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ