ប្រេស៊ីល ៖ ប្រទេសប្រេស៊ីល កំពុងខិតជិតចូលដល់ការចុះបញ្ជីលើចំនួនអ្នកស្លាប់ដោយសារការឆ្លងមេរោគកូវីដ១៩ ចំនួន ៤០០.០០០ នាក់ ក្នុងសប្តាហ៍នេះ បន្ទាប់ពីក្រសួងសុខាភិបាលនៅថ្ងៃពុធនេះ បានរាយការណ៍ថា មានចំនួនអ្នកស្លាប់ថ្មីដោយសារជំងឺនេះ ចំនួន ៣.១៦៣ នាក់ ក្នុងរយៈពេល ២៤ ម៉ោង ដែលធ្វើអោយចំនួនអ្នកស្លាប់ជាផ្លូវការសរុបឈានដល់ ៣៩៨.១៨៥ នាក់។

ប្រទេសប្រេស៊ីល កំពុងតាមទាន់ចំនួនអ្នកស្លាប់ដ៏អាក្រក់បំផុតនៅលើពិភពលោកនៅសហរដ្ឋអាមេរិក ដែលមានចំនួនអ្នកស្លាប់សរុបជាង ៥៧០.០០០ នាក់ ប៉ុន្តែមានអ្នកស្លាប់តិចជាងមួយពាន់នាក់ក្នុងមួយថ្ងៃ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

វិបត្តិកូវីដ១៩ របស់ប្រេស៊ីលបានគ្រប់គ្រងលែងរួចក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយមានការរឹតត្បិតធូររលង់ និងការឆ្លងយ៉ាងរហ័សនៃវ៉ារ្យ៉ង់វីរុសថ្មី។

គួររំលឹកថា ក្រសួងសុខាភិបាលរបស់ប្រេស៊ីល ក៏បានរាយការណ៍កាលពីថ្ងៃពុធនេះ ពីករណីឆ្លងជំងឺកូវីដ១៩ ចំនួន ៧៩.៧២៦ ករណី ដែលត្រូវបានបញ្ជាក់ថ្មី ហើយឥឡូវនេះមានចំនួនសរុប ១៤.៥២១.២៨៩ នាក់ដែលបានឆ្លងមេរោគនេះ។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ