មេដឹកនាំកូរ៉េខាងជើងទៅទស្សនាទីក្រុងថ្មី ជាការបង្ហាញខ្លួនជាសាធារណៈលើកដំបូងក្នុងរយៈពេលជាងមួយខែកន្លងមកនេះ
សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃអង្គារថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានទៅទស្សនាទីក្រុងថ្មីមួយដែលត្រូវបានសាងសង់នៅជិតព្រំដែនជាមួយប្រទេសចិន និងជាភ្នំដ៏ពិសិដ្ឋជាទីគោរពដោយក្រុមគ្រួសាររបស់លោក ដែលនេះជាការបង្ហាញខ្លួនជាសាធារណៈលើកដំបូងរបស់លោកក្នុងរយៈពេលជាងមួយខែមកនេះ។
ទីក្រុង Samjiyon ភាគខាងជើងនៃ alpine កំពុងត្រូវបានផ្លាស់ប្តូរទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏ធំមួយ ហៅថា "សង្គមនិយមបែបស្រមើស្រម៉ៃ (socialist utopia)" ដោយក្រុមមន្ត្រី ដែលត្រូវបានរចនាដោយផ្ទះល្វែងថ្មីៗ សណ្ឋាគារ រមណីយដ្ឋានជិះស្គី និងកន្លែងពាណិជ្ជកម្ម វប្បធម៌ និងវេជ្ជសាស្ត្រជាដើម។
ទីក្រុងដែលកំពុងអភិវឌ្ឍគឺនៅជិតភ្នំ Paektu ដែលជាភ្នំដ៏ពិសិដ្ឋដែលក្រុមគ្រួសាររបស់ លោក គីម អះអាងពីឫសគល់របស់វា ហើយលោកបានទៅលេងជាច្រើនដងចាប់តាំងពីឆ្នាំ ២០១៨ ដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការ KCNA បានហៅវាថាជា "និមិត្តរូបនៃអរិយធម៌ទំនើប" ។
ជាងនេះទៀតសោដ KCNA បាននិយាយថា ដំណើរចុងក្រោយរបស់ លោក គីម ត្រូវបានរៀបចំឡើងដើម្បីត្រួតពិនិត្យដំណាក់កាលទី៣ និងចុងក្រោយនៃការសាងសង់ ដែលនឹងត្រូវបញ្ចប់នៅចុងឆ្នាំនេះ បន្ទាប់ពីការពន្យារពេលដែលបណ្តាលមកពីការដាក់ទណ្ឌកម្មអន្តរជាតិ និងការរីករាលដាលនៃមេរោគឆ្លង។
យ៉ាងណាម៉ិញ KCNA មិនបានផ្តល់កាលបរិច្ឆេទសម្រាប់ដំណើរទស្សនកិច្ចរបស់ លោក គីម នោះទេ ប៉ុន្តែវាគឺជារបាយការណ៍ដំបូងនៃសកម្មភាពសាធារណៈរបស់មេដឹកនាំអស់រយៈពេល ៣៥ ថ្ងៃ ចាប់តាំងពីលោកបានថ្លែងសុន្ទរកថានៅឯពិព័រណ៍ការពារជាតិ ដែលជាការអវត្តមានយូរបំផុតរបស់លោកចាប់តាំងពីឆ្នាំ ២០១៤ ។
គួររំលឹកថា ការបាត់ខ្លួនរបស់មេដឹកនាំវ័យក្មេងនិងចេញពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋជារឿយៗ បង្កឱ្យមានការទស្សទាញអំពីបញ្ហាសុខភាព ឬកន្លែងលាក់ខ្លួនរបស់លោក។ ប៉ុន្តែ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប្រទេសកូរ៉េខាងត្បូងបាននិយាយកាលពីចុងខែមុនថា លោក គីម មិនមានបញ្ហាសុខភាពទេ។ NR