មេរោគថ្មីឆ្លងដល់មនុស្ស ៣៥ នាក់នៅភាគខាងកើតប្រទេសចិន ខណៈអ្នកស្រាវជ្រាវរកឃើញមេរោគនេះច្រើននៅក្នុងសត្វឆ្មា
ចិន៖ មេរោគថ្មី Langya henipavirus (LayV) ត្រូវបានរកឃើញនៅក្នុងអ្នកជំងឺ៣៥នាក់នៅក្នុងខេត្ត Shandong និង Henan មនុស្សជាច្រើនមានរោគសញ្ញាដូចជាគ្រុនក្តៅ អស់កម្លាំង និងក្អក។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានBBCនៅថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២២។
រហូតមកដល់ពេលនេះ មិនទាន់មានភស្តុតាងណាមួយដែល LayV អាចឆ្លងក្នុងចំណោមមនុស្សបានឡើយ ខណៈមានមតិលើកឡគើថា ជំងឺនេះបានឆ្លងមេរោគពីសត្វ។ក្រុមអ្នកស្រាវជ្រាវបានរកឃើញមេរោគនេះច្រើនលើសលប់នៅក្នុងសត្វឆ្មា។
របកគំហើញនេះត្រូវបានគូសបញ្ជាក់នៅក្នុងសំបុត្រមួយច្បាប់ដែលសរសេរដោយអ្នកស្រាវជ្រាវមកពីប្រទេសចិន សិង្ហបុរី និងអូស្ត្រាលី ហើយបានបោះពុម្ពនៅក្នុង New England Journal of Medicine ក្នុងខែនេះ។
អ្នកស្រាវជ្រាវម្នាក់គឺលោក Wang Linfa មកពីសាលាវេជ្ជសាស្ត្រ Duke-NUS ក្នុងប្រទេសសិង្ហបុរី បានប្រាប់ Global Times ដែលគ្រប់គ្រងដោយរដ្ឋរបស់ប្រទេសចិនថា ករណីនៃ LayV ដែលបានរកឃើញរហូតមកដល់ពេលនេះមិនមានគ្រោះថ្នាក់ដល់ជីវិត ឬធ្ងន់ធ្ងរនោះទេ ដូច្នេះមិនចាំបាច់មានការភ័យស្លន់ស្លោឡើយ៕SP