ម៉ូស្កូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅក្នុងកិច្ចប្រជុំស្តីពីការកសាងនាវា ដោយបានលើកឡើងពីស្ថិតិ ពីមួយឆ្នាំទៅមួយឆ្នាំ កងទ័ពជើងទឹករបស់រុស្ស៊ី ទទួលបាននាវាចម្បាំង និងនាវាកាន់តែច្រើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ។ នេះបើយោងតាមការចុះផ្សាយទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃទី២៧ មិថុនា ២០២៤។

យោងតាមលោកប្រធានាធិបតី គោលបំណងមួយក្នុងចំណោមគោលបំណងរបស់រុស្ស៊ី គឺ«ធ្វើឲ្យប្រសើរឡើងនូវកងទ័ពជើងទឹកឲ្យបានទូលំទូលាយ រួមទាំងនាវា យន្តហោះ និងសមាសធាតុឆ្នេរសមុទ្រ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធនៃមូលដ្ឋានទ័ព ដើម្បីពង្រឹងទីតាំងរបស់ខ្លួន នៅក្នុងតំបន់សំខាន់ៗ ជាយុទ្ធសាស្ត្រនៃមហាសមុទ្រពិភពលោក និងដើម្បី ធ្វើឲ្យប្រសើរឡើងយ៉ាងខ្លាំងនូវសមត្ថភាពប្រយុទ្ធរបស់ខ្លួន»។

លោក ពូទីន បាននិយាយបន្ថែមថា«ការងារជាច្រើន ត្រូវបានធ្វើ នៅក្នុងតំបន់នេះ ដោយសារកងទ័ពជើងទឹករបស់យើង កំពុងទទួលបាននាវាថ្មីបន្ថែមទៀត» ដោយបញ្ជាក់ថា «ការជួសជុល និងការកែលម្អឡើងវិញនូវឧបករណ៍នានា» កំពុងដំណើរការ។

លោកប្រធានាធិបតី បាននិយាយថា បើប្រៀបធៀបទៅនឹងឆ្នាំ ២០២២ នៅពេលដែលកងទ័ពជើងទឹក ត្រូវបានផ្តល់នាវានិងទូកថ្មីចំនួន ២៤គ្រឿង នៅក្នុងឆ្នាំ ២០២៣ ចំនួនមានចំនួន ៣៣គ្រឿង ខណៈនាវា និងទូកជាង ៤០គ្រឿង គ្រោងនឹងប្រគល់ឲ្យ នៅឆ្នាំ ២០២៤នេះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ