វ៉ាក់សាំងកូវីដ១៩ លក់ចេញដោយទីផ្សារឯកជននៅប៉ាគីស្ថាន បានធ្វើឱ្យមានការព្រួយបារម្ភអំពីវិសមភាព
(ប៉ាគីស្ថាន)៖ ករណីជំងឺកូវីដ១៩ កំពុងតែកើនឡើងក្នុងរលកទី៣ ដោយគ្រែរបស់មន្ទីរពេទ្យកំពុងតែពេញ ហើយកម្មវិធីចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាលឯណោះវិញក៏កំពុងមានសភាពយឺតយ៉ាវ ដោយសារការពន្យារពេលនៃការចែកចាយ និងការផ្គត់ផ្គង់មានកំណត់។ ហេតុដូច្នេះ កាលពីខែមុន ប្រទេសនេះបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនដែលអនុញ្ញាតឱ្យវិស័យឯកជនមានសិទ្ធិនាំចូល និងលក់វ៉ាក់សាំង។
ការលក់វ៉ាក់សាំង Sputnik V របស់រុស្ស៊ី នៅដើមខែមេសា បណ្តាលឱ្យមានភាពជ្រួលច្របល់ ដោយហ្វូងមនុស្សបានប្រញាប់ប្រញាល់ទៅមជ្ឈមណ្ឌលចាក់វ៉ាក់សាំងនិងតម្រង់ជួររាប់ម៉ោងសម្រាប់ការចាក់។
អ្នកដែលបានអនុញ្ញាតឱ្យដើរចូលដើម្បីរង់ចាំចាក់ នៅមណ្ឌលចាក់វ៉ាក់សាំង បានប្តូរទៅចុះឈ្មោះតាមអ៊ិនធឺរណែតបន្ទាប់ពីមានមនុស្សកុះកររង់ចាំ។ ចាប់តាំងពីពេលនោះមក ប្រព័ន្ធកក់តាមអ៊ិនធឺណែតជាច្រើនត្រូវបានផ្អាក ព្រោះគ្លីនិកមានដំណើរការយឺតដោយសារតែពាក្យស្នើសុំជាច្រើនសន្ធឹកសន្ទាប់កកស្ទះ បណ្តាលអោយប្រព័ន្ធដំណើរការពិបាកនឹងដំណើរការ។
វ៉ាក់សាំងឯកជន ទោះជាយ៉ាងណាត្រូវបានបើកសម្រាប់មនុស្សគ្រប់រូប និងមនុស្សជាច្រើនបើមិនដូច្នេះទេ មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់កម្មវិធីរបស់រដ្ឋាភិបាលឡើយ ឥឡូវនេះត្រូវបានគេសង្ឃឹមថានឹងទទួលបានកន្លែងព្យាបាលនៅគ្លីនិកឯកជន។
ប៉ុន្តែការលក់ដោយក្រុមហ៊ុនឯកជនក៏ញ៉ាំងអោយមានការព្រួយបារម្ភអំពីតម្លៃ និងភាពងាយស្រួល និងបានបង្ហាញពីវិសមភាពសង្គមដែលវិសមភាពនេះបានចាក់ឫសយ៉ាងជ្រៅនៅក្នុងប្រទេសជាយូរមកហើយ។ ការលក់ឯកជនភាគច្រើនគឺ នៅតាមទីក្រុងធំៗដូចជាការ៉ាជី និងអ៊ីស្លាម៉ាបាដ ហើយនៅតែមិនអាចទៅដល់ប្រជាជននៅតាមតំបន់ជនបទនៅឡើយ ហើយតម្លៃនៅតែមានហួសពីសមត្ថភាពប្រជាជនប៉ាគីស្ថានភាគច្រើន។
យ៉ាងណាម៉ិញ បច្ចុប្បន្ននេះវ៉ាក់សាំង Sputnik មានតម្លៃ ១២.០០០ រូពីប៉ាគីស្ថាន (៨០ ដុល្លារ) សម្រាប់ ២ ដូសនេះបើយោងតាមអាជ្ញាធរត្រួតពិនិត្យគ្រឿងញៀនប៉ាគីស្ថាន (DRAP) ។ យោងតាមអ្នកអភិវឌ្ឍន៍វ៉ាក់សាំងបានឱ្យដឹងថា នោះជាតម្លៃទីផ្សារអន្តរជាតិ ៤ ដង ដែលតិចជាង ២០ ដុល្លារសម្រាប់ ២ដូស។ ហើយវាប្រហែល ៣០% នៃប្រាក់ចំណូលប្រចាំខែរបស់គ្រួសារជាមធ្យមគឺ ២៧៣.២ ដុល្លារ (៤១.៥៤៥ រូពី) នេះបើយោងតាមទិន្នន័យដែលទទួលបានថ្មីៗបំផុតដោយការិយាល័យស្ថិតិប៉ាគីស្ថាន។NR