អាមេរិក៖ រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បាននិយាយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកកំពុងរង់ចាំមើលថាតើកូរ៉េខាងជើងចង់ចូលរួមក្នុងវិស័យការទូតជុំវិញបញ្ហានុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ ឬយ៉ាងណា។
ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន និងប្រធានាធិបតីកូរ៉េខាងត្បូង លោក ម៊ូន ជេអ៊ីន កាលពីថ្ងៃសុក្រ បានដាក់បញ្ចូលភាពបន្ទាន់ថ្មីក្នុងបំណងអោយ កូរ៉េខាងជើង ចូលរួមក្នុងកិច្ចពិភាក្សាស្តីពីអាវុធនុយក្លេអ៊ែររបស់ខ្លួន ដោយលោក បៃឌិន បាននិយាយថា លោកនឹងជួបមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្រោមលក្ខខណ្ឌត្រឹមត្រូវ។
គួររលឹកថា ប្រទេសកូរ៉េខាងជើងបានបដិសេធការអង្វររបស់សហរដ្ឋអាមេរិកចំពោះការទូតចាប់តាំងពី លោក បៃឌិន បានចូលកាន់អំណាចបន្ទាប់ពី លោក ដូណាល់ ត្រាំ ដែលមានកិច្ចប្រជុំកំពូលចំនួន ៣ ជាមួយលោក គីម ជុងអ៊ុន និងបានផ្លាស់ប្តូរ “អក្សរដ៏ស្រស់ស្អាត (beautiful letters)” ជាមួយមេដឹកនាំជំនាន់ទីបី។ NR