TOKYO៖ មន្ត្រីជាន់ខ្ពស់អាមេរិកបានថ្លែងកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង កំពុងផ្ញើសារយ៉ាងច្បាស់មួយ ជាមួយនឹងការមូលមតិស្របគ្នារបស់ពួកគេ លើគោលនយោបាយឆ្ពោះទៅរកកូរ៉េខាងជើង បើទោះបីជាមានការទាស់ទែងគ្នាថ្មីៗនេះរវាងសម្ព័ន្ធមិត្តអាស៊ីទាំងពីរក៏ដោយ។

អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Wendy Sherman បានប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីបានជួបជាមួយអនុរដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន និងកូរ៉េខាងត្បូងថា “ការសម្របសម្រួលយ៉ាងជិតស្និទ្ធនោះនឹងបញ្ជូនសារដែលមានសារសំខាន់បំផុតទៅកាន់ប្រទេសកូរ៉េខាងជើងក្នុងន័យថា យើងប្រកៀកស្មារួមគ្នាឆ្ពោះទៅរកគោលនយោបាយនេះ” ។

កិច្ចចរចាត្រីភាគី ត្រូវបានធ្វើឡើងនៅទីក្រុងតូក្យូ ទោះបីមានការប្រេះឆាទំនាក់ទំនងរវាងជប៉ុននិងកូរ៉េខាងត្បូងក៏ដោយ ដែលភាគច្រើនជាលទ្ធផលនៃការរិះគន់ដែលភាគីទាំងពីរបានផ្តើមចេញពីអន្តរាគមន៍របស់ជប៉ុននៅកូរ៉េ មុននិងក្នុងសង្គ្រាមលោកលើកទី ២ មក។


ជម្លោះជាប្រវត្តិសាស្ត្រដែលបានផ្ទុះឡើងក្នុងឆ្នាំ ២០១៩ បានធ្វើឱ្យប៉ះពាល់ដល់ពាណិជ្ជកម្មរវាងប្រទេសជិតខាង និងបានគំរាមធ្វើឱ្យអន្តរាយដល់កិច្ចសហប្រតិបត្តិការរបស់ពួកគេលើផ្នែកសន្តិសុខ ក្នុងពេលប្រឈមមុខនឹងការគំរាមកំហែងរួមពីប្រទេសកូរ៉េខាងជើង និងកម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលរបស់កូរ៉េខាងជើងនោះ។

គួររំលឹកថា ប្រទេសកូរ៉េខាងជើងបានបដិសេធការចរចាររបស់សហរដ្ឋអាមេរិកចំពោះការទូតចាប់តាំងពីលោកប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានឡើងកាន់អំណាចបន្ទាប់ពីលោក ដូណាល់ ត្រាំ ដែលមានកិច្ចប្រជុំកំពូលចំនួន៣ ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដោយបង្កើនក្តីសង្ឃឹមសម្រាប់ការឈានទៅរកភាពជោគជ័យមួយចំនួន។ ប៉ុន្តែ វឌ្ឍនភាពជាក់ស្តែងតិចតួចបានកើតឡើងនៅពេលដែល លោក គីម ជុងអ៊ុន បានបដិសេធមិនបោះបង់ចោលអាវុធនុយក្លេអ៊ែររបស់ខ្លួន ដោយលោកគ្រាន់តែបានបញ្ឍប់ការសាកល្បងអាវុធទាំងនោះប៉ុណ្ណោះ។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ