ប្រទេសចិនបញ្ជាឱ្យពិនិត្យឡើងវិញជាបន្ទាន់នូវការគ្រប់គ្រងទឹកជំនន់ ផ្លូវរថភ្លើងក្រោមដី ខណៈភ្លៀងធ្លាក់នៅតែបន្ត
BEIJING៖ រដ្ឋាភិបាលចិនបានបញ្ជាឱ្យអាជ្ញាធរមូលដ្ឋានកែលម្អការគ្រប់គ្រងទឹកជំនន់ឆ្លងកាត់តាមទីក្រុង និងការឆ្លើយតបជាបន្ទាន់នៅថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមនុស្សរាប់សិបនាក់ត្រូវបានស្លាប់នៅក្នុងរថភ្លើងក្រោមដីចំពេលមានភ្លៀងធ្លាក់ខ្លាំងដែលបន្តវាយប្រហារនៅកណ្តាលប្រទេសចិន។
មនុស្ស ២៥ នាក់ បានស្លាប់នៅខេត្តហឺណាន ភាគកណ្តាល ក្នុងនោះមាន ១២ នាក់ ដែលជាប់នៅក្នុងរថភ្លើងក្រោមដីដែលមានភ្លៀងកំពុងបន្តធ្លាក់អស់រយៈពេល ៦ ថ្ងៃ ហើយបានរាលដាលទៅភាគខាងជើងនៃខេត្តជាប់នោះគឺ ខេត្តហឺប៉ី។
ក្រសួងដឹកជញ្ជូនបាននិយាយថា អាជ្ញាធរមូលដ្ឋានត្រូវតែពិនិត្យឡើងវិញជាបន្ទាន់ និងដោះស្រាយរាល់ហានិភ័យដែលអាចទៅរួចលើផ្លូវឆ្លងកាត់ផ្លូវដែក។
ក្រសួងក៏បាននិយាយទៀតថា ពួកគេត្រូវតែចាត់វិធានការបន្ទាន់ដូចជា ការផ្អាករថភ្លើងការ ជម្លៀសអ្នកដំណើរ និងបិទទ្វារស្ថានីយ៍ក្នុងស្ថានភាពដែលមិនសមហេតុផលដូចជា ព្យុះខ្លាំង ជាដើម។
គួររំលឹកថា មនុស្សរាប់រយនាក់ត្រូវបានជម្លៀសទៅកាន់ទីសុវត្ថិភាពនៅដើមសប្តាហ៍នេះ ពីផ្លូវក្រោមដីដែលទឹកលិចនៅក្នុងទីរួមខេត្តហឺណាននៃទីក្រុង Zhengzhou ដែលជាទីក្រុងមួយដែលមានប្រជាជន ១២ លាននាក់ មានចម្ងាយប្រហែល ៦៥០ គីឡូម៉ែត្រ (៤០០ ម៉ៃល៍) ភាគនិរតីទីក្រុងប៉េកាំង។ NR