សិង្ហបុរី៖ នាយករដ្ឋមន្រ្តីសិង្ហបុរី លោក Lee Hsien Loong បានថ្លែងនៅថ្ងៃសុក្រនេះថា លោកបានទទួលដូសជំរុញនៃវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ហើយបានជម្រុញឱ្យមនុស្សចាស់ដទៃទៀតទៅទទួលវ៉ាក់សាំង ចំពេលមានរលកនៃការឆ្លងថ្មីនៅទូទាំងរដ្ឋ។

លោក Lee Hsien Loong អាយុ ៦៩ ឆ្នាំ បានសរសេរបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោកថា “ករណីកំពុងកើនឡើងយ៉ាងឆាប់រហ័ស។ ដូសជំរុញបន្ថែមនឹងពង្រឹងការការពាររបស់អ្នកប្រឆាំងនឹងជំងឺកកូវីដ ១៩” ។ 

គួររំលឹកថា ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ បានចាប់ផ្តើមផ្តល់ដូសជម្រុញដល់ក្រុមមនុស្សចាស់ និងក្រុមដែលមានមានប្រព័ន្ធភាពស៊ាំចុះខ្សោយនៅសប្តាហ៍នេះ។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ