មីយ៉ាន់ម៉ា៖ មេធាវីតំណាងឱ្យមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី បាននិយាយកាលពីថ្ងៃសុក្រថា អាជ្ញាធរនៅក្នុងប្រទេសដែលគ្រប់គ្រងដោយយោធា បានដាក់បញ្ជាមិនសំចៃមកលើរូបលោក ព្រោះពួកគេនិយាយថា ទំនាក់ទំនងរបស់លោកអាចបង្កឱ្យមានអស្ថិរភាពដល់ប្រទេស។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ាមិនបានរាយការណ៍ពីការវិវត្តនៃសំណុំរឿងផ្លូវច្បាប់ជាច្រើនរបស់លោកស្រី អ៊ុងសាន ស៊ូជី ដែលបានដាក់នោះទេ បន្ទាប់ពីលោកស្រីត្រូវបានបណ្តេញចេញពីតំណែងនៅក្នុងរដ្ឋប្រហារកាលពីខែកុម្ភៈ ហើយមេធាវីរបស់លោកស្រី លោក Khin Maung Zaw គឺជាប្រភពតែមួយគត់នៃព័ត៌មានសាធារណៈស្តីពីការជំនុំជម្រះក្តី និងសុខសុវត្ថិភាពរបស់លោកស្រី។

លោកបាននិយាយនៅក្នុងហ្វេសប៊ុកលោកថា លោកត្រូវបានហាមឃាត់មិនឱ្យនិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយ អ្នកការទូត អង្គការអន្តរជាតិនិងរដ្ឋាភិបាលបរទេស ហើយក្រោយមកបានចុះផ្សាយព័ត៌មានលំអិតនៃបទបញ្ជានេះ។

ជាក់ស្តែង បទបញ្ជានេះបាននិយាយថា “ការទំនាក់ទំនងរបស់ លោក Khin Maung Zaw អាចបណ្តាលឱ្យមានការយាយី ធ្វើឱ្យប៉ះពាល់ដល់បុគ្គលម្នាក់ដែលកំពុងធ្វើសកម្មភាពស្របតាមច្បាប់ អាចបង្កឱ្យមានកុបកម្ម និងធ្វើឱ្យអស្ថិរភាពសន្តិសុខសាធារណៈ” ។ “ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិងបរទេសខ្លះ ប្រព័ន្ធផ្សព្វផ្សាយខុសច្បាប់ និងប្រព័ន្ធផ្សព្វផ្សាយនានាកំពុងញុះញង់ព័ត៌មានក្លែងក្លាយដែលអាចធ្វើឱ្យប្រទេសអស្ថិរភាព ជាដើម” ។

គួររំលឹកថា លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានឃុំខ្លួននៅក្នុងទីតាំងដែលមិនអាចបង្ហាញបានចាប់តាំងពីរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈ ដោយគ្មានមធ្យោបាយទំនាក់ទំនងជាមួយពិភពខាងក្រៅក្រៅពីមេធាវីរបស់លោកស្រីដែលលោកស្រីជួបតែនៅក្នុងតុលាការប៉ុណ្ណោះ។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ