ប្រទេសនូវែលសេឡង់មិនអនុញ្ញាតិអោយនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែថ្មីរបស់អូស្រ្តាលី ស្ថិតនៅក្នុងដែនទឹករបស់ខ្លួនទេ
វែលលីនតុន ៖ នាយករដ្ឋមន្ត្រីប្រទេសនូវែលសេឡង់ លោកស្រី Jacinda Ardern បានថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែថ្មីរបស់អូស្ត្រាលី នឹងមិនត្រូវបានអនុញ្ញាតនៅក្នុងដែនទឹករបស់ខ្លួននោះទេ ដែលស្ថិតនៅក្រោមគោលនយោបាយគ្មានអាវុធនុយក្លេអ៊ែរយូរអង្វែង។
ភាពជាដៃគូសន្តិសុខ ឥណ្ឌូ-ប៉ាស៊ីហ្វិកថ្មី ដែលប្រកាសដោយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន និងនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ស្កត ម៉ូរីសុន នឹងឃើញសហរដ្ឋអាមេរិកនិងអង់គ្លេស ផ្តល់ឱ្យអូស្ត្រាលីនូវបច្ចេកវិទ្យានិងសមត្ថភាពក្នុងការដាក់ពង្រាយនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។
យ៉ាងណាម៉ិញ កិច្ចព្រមព្រៀងឥណ្ឌូ-ប៉ាស៊ីហ្វិក ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាការប្រឆាំងនឹងឥទ្ធិពលចិនដែលកំពុងកើនឡើងនៅក្នុងតំបន់។
លោកស្រី Jacinda Ardern បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា “ខ្ញុំបានពិភាក្សាអំពីការរៀបចំជាមួយនាយករដ្ឋមន្រ្តី លោក ស្កត ម៉ូរីសុន កាលពីយប់មិញ”។ លោកស្រីបន្តថា “ខ្ញុំរីករាយដែលត្រូវបានគេងាកមករកតំបន់របស់យើងពីដៃគូដែលយើងធ្វើការជិតស្និទ្ធជាមួយ។ វាជាតំបន់ដែលមានការប្រកួតប្រជែងហើយមានតួនាទីដែលអ្នកផ្សេងទៀតអាចដើរតួក្នុងការចាប់អារម្មណ៍នៅក្នុងតំបន់របស់យើង។ ប៉ុន្តែនេះនឹងរួមបញ្ចូលទាំងស្ថិរភាពផងដែរ”។
ទោះយ៉ាងណា លោកស្រី Jacinda Ardern បានបញ្ជាក់ថា នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរនឹងមិនត្រូវបានអនុញ្ញាតនៅក្នុងដែនទឹកនូវែលសេឡង់ក្រោមគោលនយោបាយតំបន់គ្មានអាវុធនុយក្លេអ៊ែរ ឆ្នាំ ១៩៨៤ ។ ជាក់ស្តែងណាស់ គ្មាននាវាណាដែលដំណើរការដោយថាមពលនុយក្លេអ៊ែរដោយផ្នែកណាមួយឬដែលប្រើថាមពលនុយក្លេអ៊ែរសុទ្ធ អាចចូលទៅក្នុងព្រំដែនផ្ទៃក្នុងរបស់យើងបានទេ។
ជាងនេះទៅទៀត លោកស្រី Jacinda Ardern នៅតែសង្កត់ធ្ងន់ថា នេះមិនមែនជាការរៀបចំកម្រិតសន្ធិសញ្ញាទេ វាមិនផ្លាស់ប្តូរបានឡើយ។ NR