ប្រទេសហ្វីលីពីនអនុម័តថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ ១៩ របស់ក្រុមហ៊ុន Merck សម្រាប់អ្នកជំងឺដែលមានហានិភ័យ
ម៉ានីល៖ ប្រទេសហ្វីលីពីន កាលពីថ្ងៃព្រហស្បតិ៍ បានអនុម័តការប្រើប្រាស់ជាបន្ទាន់នូវថ្នាំព្យាបាលជំងឺកូវីដ ១៩ របស់ក្រុមហ៊ុន Merck & Co Inc (MRK.N) សម្រាប់អ្នកជំងឺពេញវ័យដែលមានហានិភ័យនៃការវិវត្តទៅជាជំងឺធ្ងន់ធ្ងរ ខណៈដែលខ្លួនព្យាយាមជំរុញ ដើម្បីប្រយុទ្ធប្រឆាំងនឹងប្រភេទថ្មីនេះ។
យ៉ាងណាម៉ិញ កាលពីខែតុលា រដ្ឋបាលចំណីអាហារនិងឱសថ (ហៅកាត់ FDA) បានអនុញ្ញាតឱ្យមន្ទីរពេទ្យហ្វីលីពីនចំនួន ៣១ ប្រើប្រាស់ថ្នាំ molnupiravir របស់ក្រុមហ៊ុន Merck ដែលជាថ្នាំប្រឆាំងមេរោគ តាមរយៈការលេបតាមមាត់ ដំបូងគេរបស់ពិភពលោកសម្រាប់ព្យបាលជំងឺកូវីដ ១៩ ក្រោមការអនុញ្ញាតអោយប្រើប្រាស់ សូម្បីតែមុនពេលមានការយល់ព្រមសម្រាប់ដាក់អោយប្រើប្រាស់កាន់តែទូលំទូលាយក៏ដោយ។
ជាងនេះទៅទៀត ប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ បានកាត់បន្ថយពេលវេលារង់ចាំពាក់កណ្តាល មកត្រឹមតែរយៈពេល ៣ខែ (ពី ៦ខែ) សម្រាប់ការចាក់ដូសជំរុញនៃវ៉ាក់សាំងកូវីដ ១៩ ក្នុងការប្រយុទ្ធរបស់ខ្លួនដើម្បីគ្រប់គ្រងវ៉ារ្យ៉ង់ Omicron ដែលបានបង្ខំឱ្យមានការរឹតបន្តឹងឡើងវិញជាសកល។ NR