នាយករដ្ឋមន្រ្តី កាណាដា លោក Justin Trudeau បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាលើកដំបូងពីក្រុមហ៊ុន Astra Zeneca
3 ឆ្នាំ មុន
កាណាដា៖ នាយករដ្ឋមន្រ្តីប្រទេស កាណាដា លោក ចាស្ទីន ទ្រីដូ (Justin Trudeau) កាលពីថ្ងៃសុក្រនេះ បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ ពីក្រុមហ៊ុន AstraZeneca ដំបូងបង្អស់របស់លោក នៅឯឱសថស្ថាន អូតាវ៉ា (Ottawa) ដោយប្រាប់អ្នកយកព័ត៌មានថា "ខ្ញុំពិតជារំភើបណាស់" នៅពេលម្ជុលចាក់ចូលដៃរបស់លោក។
បន្ទាប់មក លោកបានថតនៅមុខកាមេរ៉ាសម្រាប់ការផ្សាយរបស់ទូរទស្សន៍ ជាមួយនឹងការលើកមេដៃរបស់លោក ហើយបន្ទាប់មកអង្គុយមើល នៅពេលប្រពន្ធរបស់គាត់ លោកស្រី សូហ្វី (Sophie) ទទួលថ្នាំបង្ការជាលើកដំបូងដូចគ្នា។
គួររំលឹកថា លោកស្រី សូហ្វី បានធ្លាក់ខ្លួនឈឺ ក្នុងករណីស្រាល បន្ទាប់ពីបានឆ្លងវីរុសកូវីដ១៩ នៅពេលចាប់ផ្តើមមានជំងឺរាតត្បាតកាលពីឆ្នាំមុន។