SEOUL៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍ថា គីម យ៉ូជុង ( Kim Yo Jong) ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រសិនបើកូរ៉េខាងត្បូង អនុវត្តសមយុទ្ធយោធារួមគ្នាដែលមានគម្រោងជាមួយសហរដ្ឋអាមេរិក នោះវានឹងធ្វើឱ្យខូចខាតដល់ការសម្រេចចិត្តរវាងកូរ៉េទាំងពីរក្នុងការកសាងទំនាក់ទំនងឡើងវិញ។

គីម យ៉ូជុង ក៏បាននិយាយផងដែរថា ការសម្រេចចិត្តដើម្បីតភ្ជាប់ខ្សែទូរស័ព្ទឡើងវិញរវាងកូរ៉េទាំងពីរនាពេលថ្មីៗនេះ មិនគួរត្រូវបានគេមើលឃើញថាជាអ្វីក្រៅពីការភ្ជាប់ទំនាក់ទំនង “រវាងគ្នានឹងគ្នា (physical)” ឡើងវិញនោះទេ ហើយ “មិនបានគិត (thoughtless)” ថាកិច្ចប្រជុំកំពូលគឺនឹងមកដល់ពេលឆាប់ៗនេះ ។


ការអត្ថាធិប្បាយរបស់ គីម យ៉ូជុង បានកើតឡើងនៅពេលដែលប្រទេសកូរ៉េខាងជើងនិងកូរ៉េខាងត្បូងកំពុងពិភាក្សាគ្នាដើម្បីរៀបចំកិច្ចប្រជុំកំពូលដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារទំនាក់ទំនងឡើងវិញ។ យ៉ាងណាម៉ិញ ទីក្រុងវ៉ាស៊ីនតោននិងសេអ៊ូល គ្រោងនឹងធ្វើសមយុទ្ធយោធារួមគ្នានៅចុងខែសីហា ខាងមុខនេះ។

គីម យ៉ូជុង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានធ្វើឡើងដោយ KCNA ថា “រដ្ឋាភិបាលនិងយោធារបស់យើងនឹងឃ្លាំមើលយ៉ាងដិតដល់ ថាតើកូរ៉េខាងត្បូងបន្តធ្វើសមយុទ្ធសង្គ្រាមឈ្លានពាន ឬក៏ធ្វើការសម្រេចចិត្តដ៏ធំ។ ក្តីសង្ឃឹម ឬជាភាពអស់សង្ឃឹម? វាមិនអាស្រ័យលើយើងនោះទេ។


គួររំលឹកថា ប្រទេសកូរ៉េទាំងពីរនៅតែមានសង្គ្រាមតាមបច្ចេកទេស បន្ទាប់ពីជម្លោះឆ្នាំ ១៩៥០-៥៣ របស់ពួកគេបានបញ្ចប់នៅក្នុងបទឈប់បាញ់មួយ។ កាលពីថ្ងៃអង្គារ កូរ៉េទាំងបានបានភ្ជាប់បណ្តាញខ្សែទូរស័ព្ទដែលបានដាច់ឡើងវិញបន្ទាន់ដែលកូរ៉េខាងជើងបានផ្តាច់ កាលពីខែមិថុនា ឆ្នាំមុន។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ