ប្រេស៊ីល៖ ក្រសួងសុខាភិបាល បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រេស៊ីលមានករណីឆ្លងថ្មីចំនួន ២៤.៦១១ ករណី ក្នុងរយៈពេល ២៤ ម៉ោង ចុងក្រោយនេះ និងមានអ្នកស្លាប់ចំនួន ៦៤៨ នាក់ ដោយសារជំងឺកូវីដ ១៩ ។

ប្រទេសអាមេរិកខាងត្បូងឥឡូវនេះបានចុះបញ្ជីករណីឆ្លងចំនួន ២១.៣០៨.១៧៨ ករណី ចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើម ខណៈចំនួនអ្នកស្លាប់ជាផ្លូវការបានកើនឡើងដល់ ៥៩២.៩៦៤ នាក់ នេះបើយោងតាមទិន្នន័យរបស់ក្រសួង ដែលជាការផ្ទុះឡើងដ៏អាក្រក់បំផុតទី៣ របស់ពិភពលោក ក្រៅពីសហរដ្ឋអាមេរិកនិងឥណ្ឌា និងជាប្រទេសដែលមានមនុស្សស្លាប់ច្រើនជាងគេលំដាប់លេខទី ២ បន្ទាប់ពីសហរដ្ឋអាមេរិកផងដែរ ។

គួររំលឹកថា ខណៈពេលដែលការចាក់វ៉ាក់សាំងឈានមុខគេ ការថយចុះជាមធ្យម ៧ ថ្ងៃ នៃការស្លាប់ដោយសារជំងឺកូវីដ បានធ្លាក់ចុះមកត្រឹម ១/៥ នៃចំនួនមនុស្សជិត ៣.០០០ នាក់ ក្នុងមួយថ្ងៃ នៅចំណុចកំពូលនៃជំងឺរាតត្បាតនៅខែមេសា។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ