BEIJING៖ គយរបស់ប្រទេសចិនបានអោយដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានហាមឃាត់ការនាំចូលគោ និងផលិតផលធ្វើពីសាច់គោ ពីប្រទេសឡាវ ដើម្បីការពារការរីករាលដាលនៃជំងឺសើរស្បែក (ស្បែកគ្រើម)។
រដ្ឋបាលគយបានប្រកាសនៅក្នុងសេចក្តីជូនដំណឹងមួយ នៅលើគេហទំព័ររបស់ខ្លួនថា ការផ្លាស់ប្តូរនេះបានកើតឡើងបន្ទាប់ពីប្រទេសឡាវបានរាយការណ៍ពីការផ្ទុះឡើងនៃជំងឺនេះជាលើកដំបូងនៅក្នុងសត្វគោ កាលពីដើមខែនេះ។
ជាមួយគ្នានេះដែរ ប្រទេសចិនបានរកឃើញជំងឺនេះនៅក្នុងហ្វូងសត្វគោរបស់ខ្លួនផងដែរ កាលពីឆ្នាំមុន។
គួររំលឹកថា ជំងឺនេះ បណ្តាលមកពីវីរុសដែលធ្វើអោយសារពាង្គកាយចុះខ្សោយ ត្រូវបានគេគិតថា ឆ្លងតាមរយៈសត្វរុយ ឬមូស។ វាមិនប៉ះពាល់ដល់មនុស្សទេ ហើយកម្រនឹងមានគ្រោះថ្នាក់ដល់ជីវិតណាស់។ NR