បរទេស៖ កាលពីថ្ងៃពុធ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានជម្រុញឱ្យឪពុកម្តាយត្រូវនាំកូនៗ របស់ពួកគេទៅទទួលវ៉ាក់សាំងបង្ការ បន្ទាប់ពីក្រុមប្រឹក្សារដ្ឋរដ្ឋាភិបាល (CDC) បានអនុញ្ញាតឱ្យវ៉ាក់សាំង Pfizer (PFE.N) ការពារជំងឺកូវីដ១៩ ប្រើប្រាស់សម្រាប់កុមារដែលមានអាយុចាប់ពី ១២ ទៅ ១៥ ឆ្នាំ។ 

លោក បៃដិន បានបញ្ជាក់ថា “ឥឡូវវ៉ាក់សាំងនេះត្រូវបានអនុញ្ញាតិអោយកុមារមានអាយុចាប់ពី ១២ ឆ្នាំឡើងទៅហើយ ខ្ញុំលើកទឹកចិត្តឪពុកម្តាយរបស់ពួកគេនាំកូនៗមកទទួលការ ចាក់វ៉ាក់សាំង។ នេះគឺជាជំហានធំមួយបន្ថែមទៀតលើការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត ។

គួររលឹកថា ក្រុមប្រឹក្សាប្រឹក្សាផ្នែកគ្រប់គ្រង និងការពារជំងឺអាមេរិក (CDC) កាលពីថ្ងៃពុធ បានគាំទ្រការប្រើប្រាស់វ៉ាក់សាំងសម្រាប់ក្មេងជំទង់វ័យក្មេងនៅក្នុងការបោះឆ្នោតជាឯកច្ឆន្ទ៕NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ