(LONDON)៖ BBC ដែលជាសាជីវកម្មផ្សព្វផ្សាយដ៏ធំមួយរបស់ចក្រភពអង់គ្លេសបាននិយាយកាលពីថ្ងៃសៅរ៍ថា ខ្លួនបានទទួលពាក្យបណ្តឹង ក៍ដូចជាការរិះគន់យ៉ាងខ្លាំង ក្រោយធ្វើការផ្សព្វផ្សាយ តែលើរឿងឧទ្ទិសដល់ការសោយទិវង្គតរបស់ព្រះអង្គម្ចាស់ហ្វីលីព ខណៈទស្សនិកជនមួយចំនួនមានការខកចិត្តព្រោះតែកម្មវិធីផ្សេងៗត្រូវបានលុបចោល។

BBC បានផ្អាកកម្មវិធីធម្មតាតាមវិទ្យុ និងទូរទស្សន៍ពីរបីនាទី បន្ទាប់ពីព្រះបរមរាជវាំង Buckingham បានប្រកាសនៅពាក់កណ្តាលថ្ងៃសុក្រថា ព្រះអង្គម្ចាស់ហ្វីលីពបានសោយទិវង្គត បន្ទាប់មកគឺចាក់ផ្សាយតែរឿងការសោយទិវង្គតរបស់ព្រះអង្គម្ចាស់ហ្វីលីព ហេតុនេះហើយទើបធ្វើឱ្យកម្មវិធីព័ត៌មាន កម្សាន្តផ្សេងៗដែលផលិតត្រៀមចាក់ផ្សាយ គឺត្រូវទុកចោល។

សូមបញ្ជក់ថា តារាងតួលេខអ្នកទស្សនា បង្ហាញថា BBC, ITV និង Channel 4 ទាំងអស់បានបាត់បង់អ្នកទស្សនានៅថ្ងៃសុក្រ បន្ទាប់ពីបានលុបចោលកម្មវិធីផ្សាយនានា ដោយហេតុថា ទូរទស្សន៍ទាំងអស់នេះ បានបង្វែរការផ្សាយតែលើរៀងការសោយទិវង្គតរបស់ព្រះអង្គម្ចាស់ហ្វីលីពតែប៉ុនណោះ៕NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ