ជប៉ុន៖ ក្រុមហ៊ុនជប៉ុន NEC ដែលបង្កើតប្រព័ន្ធសម្គាល់ផ្ទៃមុខបានបើកដំណើរការប្រព័ន្ធកំណត់អត្តសញ្ញាណមនុស្សសូម្បីតែពេលដែលពួកគេពាក់ម៉ាសក៏ដោយ។ ដំណើរការនេះធ្វើឡើងដោយវាចាប់យកផ្នែកនៃមុខដែលមិនត្រូវបានបិទបាំងដូចជាភ្នែក ដើម្បីបញ្ជាក់អត្តសញ្ញាណរបស់មនុស្សម្នាក់នោះ។ ក្រុមហ៊ុន NEC ក៏បានបញ្ជាក់ថាការផ្ទៀងផ្ទាត់ត្រូវការរយៈពេលតិចជាង ១ វិនាប៉ុណ្ណោះ ដោយទទួលបានអត្រាត្រឹមត្រូវជាង ៩៩,៩% ។ ប៉ូលីសបានធ្វើការប្រើប្រាស់ ទំនើបបកម្មមួយនេះរបស់ក្រុមហ៊ុន NEC ដើម្បីធ្វើការប្រៀបធៀបមុខមាត់នៅក្នុងហ្វូងមនុស្សជាមួយអ្នកដែលមាននៅក្នុងបញ្ជីតាមដាន។ ក្រុមហ៊ុនបច្ចេកទេសមួយនេះក៏មានអតិថិជនផ្សេងទៀតរួមមាន Lufthansa និង Swiss International Airlines។

 

ទន្ទឹមនឹងនេះ លោក Shinya Takashima ជំនួយការប្រធានផ្នែកវេទិកាឌីជីថលរបស់ក្រុមហ៊ុនបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថាបច្ចេកវិទ្យានេះអាចជួយមនុស្សឱ្យចៀសវាងការប៉ះផ្ទៃខាងក្រៅក្នុងស្ថានភាពជាច្រើន។ គាត់បានបន្ថែមទៀតថា “តំរូវការកាន់តែច្រើនឡើងៗ ដោយសារតែស្ថានភាពជំងឺឆ្លងរបស់កូវីត១៩” ។


គួរបញ្ជាក់ផងដែរថា យោងតាមរបាយការណ៍ពីវិទ្យាស្ថានជាតិស្តង់ដារនិងបច្ចេកវិទ្យាបានឱ្យដឹងថាមុនពេលមានជំងឺរាតត្បាត វិធីសាស្រ្តនៃការស្គែនមុខបរាជ័យក្នុងដល់ ២០ ទៅ ៥០ ភាគរយនៃរូបភាពរបស់មនុស្សដែលពាក់របាំងមុខ។ ប៉ុន្តែនៅចុងឆ្នាំ ២០២០ វាបានរាយការណ៍អំពីភាពប្រសើរឡើងយ៉ាងខ្លាំងអំពីភាពត្រឹមត្រូវ។

បន្ថែមពីលើនេះទៅទៀត ក្រុមហ៊ុន NEC ក៏កំពុងធ្វើការសាកល្បងលើប្រព័ន្ធសម្រាប់ការទូទាត់ប្រាក់ដោយស្វ័យប្រវត្តិនៅហាងមួយនៅទីស្នាក់ការកណ្តាលរបស់ខ្លួនឯទីក្រុងតូក្យូផងដែរ។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ