ក្រុមហ៊ុន Moderna ស្នើសុំការអនុញ្ញាតពីសហភាពអឺរ៉ុប សម្រាប់ការចាក់ដូសជំរុញបន្ថែមនៃថ្នាំបង្ការកូវីដ ១៩
អន្តរជាតិ៖ ក្រុមហ៊ុន Moderna Inc (MRNA.O) បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានស្នើសុំនិយតករថ្នាំរបស់សហភាពអឺរ៉ុប សម្រាប់ការយល់ព្រមតាមលក្ខខណ្ឌនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់ខ្លួន ក្នុងកម្រិត ៥០ មីក្រូក្រាម (50-microgram) ដែលជាដូសជំរុសបន្ថែម។
យ៉ាងណាម៉ិញ ក្រុមហ៊ុនក៏បាននិយាយផងដែរថា ខ្លួនបានបញ្ចប់ការបញ្ជូនទិន្នន័យសម្រាប់ការប្រើប្រាស់វ៉ាក់សាំងការពារលើកទី ៣ របស់ខ្លួន ដល់រដ្ឋបាលចំណីអាហារនិងឱសថអាមេរិក រួមហើយដែរ។
Moderna បានអោយដឹងថា ទិន្នន័យនៃការសិក្សាគ្លីនិកនិងការវិភាគបន្ថែមបានបង្ហាញថា វ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់ខ្លួន នូវកម្រិត ៥០ មីក្រូក្រាម បន្ថែម បង្កឱ្យមានការឆ្លើយតបទៅនឹងអង្គបដិប្រាណដ៏រឹងមាំប្រឆាំងនឹងវ៉ារ្យ៉ង់វីរុស Delta។ ជាក់ស្តែង វ៉ាក់សាំងដើមរបស់ក្រុមហ៊ុនមានកម្រិត mRNA ១០០ មីក្រូក្រាម ក្នុងមួយម្ជុល។
គួររំលឹកថា មជ្ឈមណ្ឌលបង្ការនិងគ្រប់គ្រងជំងឺអ៊ឺរ៉ុប (ECDC) កាលពីដើមសប្តាហ៍នេះបាននិយាយថា មិនមានតម្រូវការបន្ទាន់សម្រាប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដូសជំរុញបន្ថែមពីលើការចាក់វ៉ាក់សាំងពេញលេញនោះនៅឡើយទេ។ NR