អាមេរិក៖ Johnson & Johnson (JNJ.N) បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួននឹងចាប់ផ្តើមបញ្ចេញវ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់ខ្លួននៅអឺរ៉ុបបន្តទៀត បន្ទាប់ពីនិយ័តករវេជ្ជសាស្ត្រក្នុងតំបន់បាននិយាយថា គុណប្រយោជន៍នៃការចាក់វ៉ាក់សាំងនេះមានហានិភ័យខ្ពស់ដែលបណ្តាលអោយមានឈាមកក យ៉ាងកម្រដែលអាចបណ្តាលឱ្យស្លាប់។

ភ្នាក់ងារផ្នែកសុខភាពអឺរ៉ុប, ភ្នាក់ងារថ្នាំអ៊ឺរ៉ុប (EMA) កាលពីថ្ងៃអង្គារ បានធ្វើការណែនាំបន្ថែមដោយមានទាំងការព្រមានអំពីការកកឈាមដ៏កម្រ ជាមួយនឹងចំនួនផ្លាកែតឈាមចុះទាប ដែលមានបិទស្រាប់នៅលើស្លាកផលិតផលរបស់វ៉ាក់សាំង ហើយបានបន្ថែមថា អត្ថប្រយោជន៍នៃថ្នាំមួយដូសគឺ ច្រើនជាងហានិភ័យរបស់វា។

ការប្រើប្រាស់វ៉ាក់សាំង J&J ត្រូវបានបញ្ឈប់ជាបណ្តោះអាសន្នដោយនិយ័តករសហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន បន្ទាប់ពីឈាមកកក្នុងខួរក្បាលដ៏កម្រ រួមជាមួយនឹងចំនួនឈាមផ្លាកែតទាប ត្រូវបានគេរាយការណ៍នៅក្នុងស្ត្រី ៦ នាក់ ដែលជំរុញឱ្យក្រុមហ៊ុនពន្យារពេលចាប់ផ្តើមការបញ្ចេញរបស់ខ្លួននៅអឺរ៉ុប។

ឆ្លើយតបនឹងរឿងនេះដែរ J&J បាននិយាយថា ស្លាកសញ្ញាលើការវេចខ្ចប់ថ្មីនឹងរួមបញ្ចូលការព្រមានអំពីហានិភ័យនៃផលប៉ះពាល់ដ៏កម្រ និងការណែនាំអំពីវិធីដើម្បីសម្គាល់និងព្យាបាល។ ក្រុមហ៊ុនបញ្ជាក់ថា ខ្លួននឹងចាប់ផ្តើមការដឹកជញ្ជូនឡើងវិញទៅកាន់សហភាពអឺរ៉ុប ន័រវែស និងអ៊ីស្លង់ ហើយកំពុងធ្វើការលើការសាកល្បងព្យាបាលឡើងវិញ។

គួររំលឹកថា វ៉ាក់សាំង J&J អាចត្រូវបានរក្សាទុកនៅសីតុណ្ហភាពទូទឹកកកធម្មតា ហើយត្រូវបានគេរំពឹងថានឹងត្រូវបានប្រើប្រាស់នៅជុំវិញពិភពលោក។ មនុស្សជិត ៨ លាននាក់នៅសហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំង J&J នេះ។ ប្រទេសហូឡង់ បាននិយាយថា ខ្លួននឹងប្រើវ៉ាក់សាំងនេះ ចាប់ផ្តើមនៅថ្ងៃពុធ នេះ។NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ