បរទេស៖ ការបំពានលើសេរីភាពសាសនាកំពុងតែកើនឡើង ហើយការធ្វើទុក្ខបុកម្នេញកើតឡើងនៅក្នុងប្រទេសជាង ២៥ ដោយក្នុងនោះប្រទេសចិន និងមីយ៉ាន់ម៉ា ស្ថិតក្នុងចំណោមអ្នកដែលមានកំណត់ត្រាអាក្រក់បំផុត។ នេះបើយោងតាមរបាយការណ៍របស់សប្បុរសជនដែលគាំទ្រដោយហូលី (Vatican-backed charity)។

តាមរយៈ សេរីភាពសាសនានៅក្នុងរបាយការណ៍ពិភពលោក សម្រាប់ឆ្នាំ ២០១៩-២០២០ និងចេញនៅថ្ងៃអង្គារនេះ បានបង្ហាញថា នៅក្នុងប្រទេសមួយចំនួនដូចជា នីហ្សេរីយ៉ា តួកគី និងប៉ាគីស្ថាន ការរើសអើងប្រឆាំងនឹងជនជាតិភាគតិចខាងសាសនា បានធ្វើឱ្យប្រជាជនក្នុងតំបន់ស្តីបន្ទោសពួកគេចំពោះជំងឺរាតត្បាតកូវីដ១៩ និងការបដិសេធក្នុងការទទួលបានជំនួយវេជ្ជសាស្រ្ត។

របាយការណ៍ចំនួន ៨០០ ទំព័រ ត្រូវបានរៀបចំឡើងដោយជំនួយទៅព្រះវិហារនៅអង្គការអន្ដរជាតិហៅកាត់ថា (ACN) ដែលជាអង្គការសប្បុរសធម៌កាតូលិកនៅទូទាំងពិភពលោកដែលសិក្សាពីការរំលោភលើសេរីភាពសាសនាទាំងអស់។

របាយការណ៍ចុងក្រោយបង្អស់ បានដាក់បញ្ចូលប្រទេសចំនួន ២៦ “ពណ៌ក្រហម” ជាប្រភេទតំណាងបង្ហាញពីអត្ថិភាពនៃការធ្វើទុក្ខបុកម្នេញ បើប្រៀបធៀបទៅនឹង ២១ ប្រទេសនៅរបាយការណ៍ចុងក្រោយកាលពី ២ ឆ្នាំមុន។ គេក៏បានដាក់ប្រទេសចំនួន ៣៦ ក្នុងប្រភេទ “ពណ៌ទឹកក្រូច” ដែលបង្ហាញពីការរើសអើង បើប្រៀបធៀបទៅនឹង ១៧ ឆ្នាំមុន។

របាយការណ៍នេះ ពិពណ៌នាអំពីការរើសអើងនៅពេលដែលច្បាប់ ឬវិធានអនុវត្តចំពោះក្រុមជាក់លាក់មួយនិងមិនមែនសម្រាប់មនុស្សទាំងអស់ ហើយការធ្វើទុក្ខបុកម្នេញដូចជា នៅពេលមានកម្មវិធីសកម្មក្នុងការបង្ក្រាបមនុស្សដោយផ្អែកលើសាសនាជាដើម។

គួរបញ្ជាក់ថា ការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងភាពធ្ងន់ធ្ងរនៃការធ្វើទុក្ខបុកម្នេញ និងការគៀបសង្កត់ពីសាសនា។ វាត្រូវបានគេប្រមាថជាពិសេសទៅលើប្រទេសចិន និងមីយ៉ាន់ម៉ា។ ការរំលោភដ៏ធ្ងន់ធ្ងរបំផុតគឺប្រឆាំងនឹងជនជាតិអ៊ុយហ្គួរមូស្លីម (Muslim Uighurs) នៅ ស៊ីនជាំង (Xinjiang) ជាទីដែលអំពើឃោរឃៅបានឈានដល់កម្រិតមួយដែលអ្នកជំនាញជាច្រើនបានពិពណ៌នាថា ជាអំពើប្រល័យពូជសាសន៍។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ