Breaking Update ៖ យ៉ាងហោចណាស់អ្នកគោរពសាសនាឥស្លាម ៥៥០នាក់ បានបាត់បង់ជីវិត ក្នុងអំឡុងធ្វើធម្មយាត្រា ទៅអារ៉ាប៊ីសាអូឌីត
អារ៉ាប៊ីសាអូឌីត៖ អ្នកការទូតបាននិយាយថា អ្នកធ្វើធម្មយាត្រាយ៉ាងតិច ៥៥០នាក់បានស្លាប់បាត់ជីវិត ក្នុងអំឡុងពិធីបុណ្យ Haj ដោយសារសីតុណ្ហភាពដ៏ក្តៅគគុកនៅឆ្នាំនេះ។ នេះបើយោងតាមការចុះផ្សាយ របស់សារព័ត៌មានCNAនៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២៤។
អ្នកការទូតអារ៉ាប់ពីរនាក់ដែលសម្របសម្រួលការឆ្លើយតបរបស់ប្រទេសរបស់ពួកគេ បានប្រាប់ AFP ថា យ៉ាងហោចណាស់អ្នកស្លាប់ចំនួន ៣២៣ នាក់គឺជាជនជាតិអេហ្ស៊ីប ដែលភាគច្រើននៃពួកគេបានស្លាប់ ដោយសារជំងឺទាក់ទងនឹងកំដៅ។
អ្នកការទូតម្នាក់បាននិយាយថា ពួកគេទាំងអស់ជនជាតិអេហ្ស៊ីប) បានស្លាប់ដោយសារតែកំដៅ លើកលែង តែមនុស្សម្នាក់ដែលបានរងរបួសយ៉ាងធ្ងន់ធ្ងរក្នុងអំឡុងពេលប៉ះទង្គិចជាមួយហ្វូងមនុស្ស ដោយបន្ថែមថា តួលេខសរុបនេះគឺមកពីកន្លែងបញ្ចុះសពមន្ទីរពេទ្យក្នុងសង្កាត់ Al-Muaisem នៃទីក្រុង Mecca ។ អ្នកការទូតបាននិយាយថា យ៉ាងហោចណាស់ជនជាតិហ្ស៊កដានីចំនួន៦០ នាក់ក៏បានស្លាប់ដែរ កើនឡើងពីចំនួនផ្លូវការចំនួន៤១ ដែលបានផ្តល់ឱ្យកាលពីថ្ងៃអង្គារ៕