ពលរដ្ឋហ្ស៊កដានី ១៤នាក់ស្លាប់អំឡុងពេលធ្វើធម្មយាត្រា Hajj ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដោយសារអាកាសធាតុក្តៅ
10 ខែ មុន
ឥណ្ឌា៖ ពលរដ្ឋហ្ស៊កដានី ១៤នាក់បានស្លាប់អំឡុងពេលធ្វើធម្មយាត្រា Hajj ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដោយសារតែដើរហាលថ្ងៃ ទាំងដែលអាកាសធាតុក្តៅសឹងឆេះ។នេះបើតាមការចេញផ្សាយរបស់ AFP ចុះផ្សាយកាលពីថ្ងៃអាទិត្យទី១៦ខែមិថុនា ឆ្នាំ២០២៤។
យោងតាមក្រសួងការបរទេសហ្ស៊កដានី ក្រៅពីមនុស្សស្លាប់ទាំង១៤នាក់នេះ ក៏នៅមានពលរដ្ឋខ្លួន ១៧នាក់ទៀតដែរ ដែលបាត់ខ្លួន ហើយកំពុងតាមរក ខណៈខ្លួនកំពុងធ្វើការជាមួយអាជ្ញាធរអារ៉ាប៊ីសាអូឌីត ដើម្បីបញ្ចុះឬដឹកសាកសពអ្នកស្លាប់។
សូមបញ្ជាក់, Hajj គឺជាពិធីបុណ្យដ៏ធំបំផុតមួយក្នុងពិភពលោក ខណៈឆ្នាំនេះ បើតាមមន្ត្រីអារ៉ាប៊ីសាអូឌីត បានឲ្យដឹងថា មានអ្នកធម្មយាត្រាជាង ១.៨លាននាក់បានមកចូលរួម៕