អាមេរិក៖ មន្រ្តីសុខាភិបាលកំពូលរបស់សហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា សហរដ្ឋអាមេរិកគ្រោងនឹងវិនិយោគទឹកប្រាក់ចំនួន ៣ ពាន់លានដុល្លារ នៅក្នុងសង្វាក់ផ្គត់ផ្គង់វ៉ាក់សាំង ខណៈដែលខ្លួននៅតែបន្តធ្វើការដើម្បីក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់វ៉ាក់សាំងឈានមុខគេលើពិភពលោក។
ទីប្រឹក្សាសេតវិមាន លោក Jeffrey Zients បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា មូលនិធិ ដែលនឹងចាប់ផ្តើមចែកចាយនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ នឹងផ្តោតលើរោងចក្រសម្រាប់វត្ថុធាតុដើម ដែលប្រើក្នុងការផលិតវ៉ាក់សាំងកូវីដ១៩ ក៏ដូចជាសម្ភារៈដែលដាក់បំពេញនិងវេចខ្ចប់វ៉ាក់សាំង ។
លោក Jeffrey Zients បានអោយដឹងទៀតថា “ការវិនិយោគដែលកំពុងធ្វើគឺ ៣ ពាន់លានដុល្លារ គឺស្ថិតនៅក្នុងក្រុមហ៊ុនអាមេរិកដែលនឹងពង្រីកសមត្ថភាពរបស់ពួកគេសម្រាប់ការផ្គត់ផ្គង់សំខាន់ៗ” ។
គួររំលឹកថា តម្រូវការវ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់អាមេរិកនៅតែខ្ពស់ ខណៈសេតវិមានត្រៀមចាប់ផ្តើមផ្តល់ការចាក់ម្ជុលទី ៣ ដល់ជនជាតិអាមេរិកនៅចុងខែនេះ ដោយរង់ចាំការអនុញ្ញាតិលើការត្រួតពិនិត្យ។ សហរដ្ឋអាមេរិកក៏មានគម្រោងផ្តល់វ៉ាក់សាំងរាប់រយលានដូស ដល់ប្រទេសដទៃទៀ តក្នុងកំឡុងពេលដែលនៅសល់នៃឆ្នាំនេះផងដែរ។ NR