កូរ៉ូណាវីរុស៖ រដ្ឋTexas និងរដ្ឋដទៃទៀតបន្ថូរបន្ថយវិធានការគ្រប់គ្រង ទោះបីមានការព្រមានក៏ដោយ
Texas៖ អភិបាលរដ្ឋ Texas លោក Greg Abbott បានប្រកាសថា នឹងបន្ថូរបន្ថយលើតម្រូវការពាក់របាំងមុខ និងអនុញ្ញាតឱ្យអាជីវកម្មបើកឡើងវិញយ៉ាងពេញលេញនៅសប្តាហ៍ក្រោយ។បក្សសាធារណរដ្ឋបាននិយាយកាលពីថ្ងៃអង្គារថា "ឥឡូវនេះដល់ពេលហើយដើម្បីបើករដ្ឋ Texas ១០០%"។
រដ្ឋ Texas គឺជារដ្ឋធំបំផុតរបស់អាមេរិកដែលនឹងបញ្ចប់វិធានការមិនចាំបាច់ពាក់របាំងមុខតទៅទៀត។ លោក Abbott បានប្រឈមនឹងការរិះគន់ពីគណបក្សរបស់លោកជុំវិញវិធានការណ៍ដែលបានដាក់កាលពីខែកក្កដា។ ប៉ុន្តែរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden បានបញ្ជាក់យ៉ាងច្បាស់ថា ការរឹតត្បិតលើជំងឺកូរូណានៅតែត្រូវការជាចាំបាច់។
ការប្រកាសនៅក្នុងរដ្ឋ Texas បានកើតឡើងនៅពេលដែលច្បាប់ស្រដៀងគ្នានេះត្រូវបានដាក់ចេញនៅក្នុងរដ្ឋដទៃទៀត រួមមាន រដ្ឋ Michigan រដ្ឋ Louisiana និងរដ្ឋ Mississippi ដែលរបាំងមុខមិនចាំបាច់ត្រូវការពាក់តទៅទៀត។ នេះដោយសារតែ ការចាក់វ៉ាក់សាំងប្រឆាំងនឹង Covid-19 បានបង្កើនទំនុកចិត្តក្នុងការវិលត្រឡប់ទៅរកជីវិតមុនពេលមានជំងឺរាតត្បាតនៅសហរដ្ឋអាមេរិក។
កាលពីថ្ងៃអង្គារ លោកប្រធានាធិបតី Biden បាននិយាយថា សហរដ្ឋអាមេរិកកំពុងស្ថិតនៅលើផ្លូវមួយ ដែលធានាបានថា វ៉ាក់សាំងការពារនឹងមានគ្រប់គ្រាន់សម្រាប់មនុស្សពេញវ័យគ្រប់រូបនៅក្នុងប្រទេសនេះ នៅចុងខែឧសភា។
បើទោះបីជាយ៉ាងណា ការបើកដំណើរការឡើងវិញបានធ្វើឱ្យរដ្ឋនានាមានសភាពផ្ទុយគ្នាជាមួយរដ្ឋបាលរបស់លោក Biden និងមន្រ្តីសុខភាពជាន់ខ្ពស់របស់ខ្លួន ដោយមានប្រតិកម្ម ស្រងាកចិត្តចំពោះការបន្ធូរបន្ថយវិធានការណ៍នៃជំងឺឆ្លងក្នុងពេលដ៏គ្រោះថ្នាក់ដែលមិនទាន់បានបញ្ចប់នេះ។