មែលប៊ន៖ មន្រ្តីសុខាភិបាលបានប្រកាសកាលពីថ្ងៃសៅរ៍ថា រដ្ឋដែលមានប្រជាជនច្រើនជាងគេទី ២ របស់អូស្ត្រាលី បានរាយការណ៍ពីករណីឆ្លងវីរុសកូរូណាថ្មីចំនួន ១៩០ ករណី នៅក្នុងស្រុក ខណៈដែលរដ្ឋកំពុងតស៊ូដើម្បីទប់ស្កាត់ការរីករាលដាលនៃវ៉ារ្យ៉ង់វីរុស Delta ដែលឆ្លងខ្លាំង។
ជាងនេះទៀតសោដ នាយកដ្ឋានសុខាភិបាលបានសរសេរនៅលើគណនី Twitter របស់ខ្លួនថា ក្នុងចំណោមការឆ្លងថ្មី ១០៣ ករណី ត្រូវបានផ្សារភ្ជាប់ទៅនឹងការផ្ទុះដែលមានស្រាប់។
ជាមួយគ្នានេះដែរ កាលពីថ្ងៃសុក្រ ប្រទេសនេះបានកត់ត្រាការកើនឡើងមួយថ្ងៃដ៏ច្រើនបំផុតរបស់ខ្លួន ក្នុងការឆ្លងមេរោគកូវីដ ១៩ ដោយមានករណីថ្មីចំនួន ១.៦៥៧ ករណី និងមានអ្នកស្លាប់ចំនួន ១៣ នាក់ ដែលភាគច្រើននៅក្នុង រដ្ឋញូសៅវែល។ អាជ្ញាធរបានព្រមានថាអ្វីដែលអាក្រក់បំផុតនឹងមិនទាន់កើតឡើងទេ ដោយរដ្ឋ ញូសៅវែល រំពឹងថា នឹងមានការរាយការណ៍ករណីជាង ១.០០០ ករណី ជារៀងរាល់ថ្ងៃ យ៉ាងហោចណាស់ពីរទៅបីសប្តាហ៍ខាងមុខនេះ ហើយការផ្ទុះឡើងនៃជំងឺ នៅរដ្ឋ Victoria នឹងកើនឡើង ផងដែរ។
គួររំលឹកថា ករណីឆ្លងជំងឺកូវីដ ១៩ សរុបទាំងអស់មានចំនួនលើសពី ៥៨.២០០ ករណី និងមានអ្នកស្លាប់ចំនួន ១.០៣២ នាក់ ត្រូវបានកត់ត្រានៅក្នុងប្រទេសអូស្រ្តាលី ចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើម ប៉ុន្តែនៅតែមានកម្រិតទាបជាងប្រទេសជាច្រើនប្រសិនបើធ្វើការប្រៀបធៀប។ NR