(LONDON)៖ ការចាក់វ៉ាក់សាំងកូវីត១៩ របស់អង់គ្លេសបានការពារការស្លាប់របស់មនុស្សជាង ១០.០០០ នាក់ ដែលមានអាយុលើសពី ៦០ ឆ្នាំ នៅចុងខែ មីនា នេះ។ នេះបើយោងតាមការវិភាគរបស់ សុខភាពសាធារណៈអង់គ្លេស។យោងតាមការសិក្សាបានអោយដឹងថា កាលពីពុំទាន់មានវ៉ាក់សាំងចាក់ ប្រទេសអង់គ្លេសមានអត្រាខ្ពស់បំផុតក្នុងការឆ្លង និងអត្រាស្លាប់ក៍ខ្ពស់ក្នុងខែមករា ។

សុខភាពសាធារណៈអង់គ្លេស បាននិយាយថា វ៉ាក់សាំងជាង ១៥ លានដូស ត្រូវបានផ្តល់ឱ្យមនុស្សអាយុ ៦០ ឆ្នាំឡើងទៅក្នុងប្រទេសអង់គ្លេសនៅចុងខែមីនា ។បន្ទាប់ពីការចាក់វ៉ាក់សាំង បានធ្វើឱ្យទិន្នន័យអ្នកស្លាប់មានការថយចុះគួរឱ្យកត់សម្គាល់។ 

គួររំលឹកថា មនុស្សជិត ១២៧.០០០ នាក់បានស្លាប់ក្នុងរយៈពេល ២៨ ថ្ងៃបន្ទាប់ពីការធ្វើតេស្តិ៍វិជ្ជមានលើវីរុសកូវីត ១៩ នៅចក្រភពអង់គ្លេស។ ក្រោយមកយុទ្ធនាការចាក់វ៉ាក់សាំងបានកើនឡើងក្នុងខែ មីនា។ ប្រជាជនសរុបចំនួន ៣១.៨ លាននាក់នៅទូទាំងចក្រភពអង់គ្លេស បានចាក់វ៉ាក់សាំងយ៉ាងហោចណាស់មួយដូស ខណៈដែលមនុស្សចំនួន ៦.១ លាននាក់ បានទទួលចំនួន ២ ដូស៕NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ