មនុស្សរាប់សិបនាក់ត្រូវបានស្លាប់នៅក្នុងការរត់ជាន់គ្នានៅឯផ្លូវទៅកាន់ផ្នូររបស់ស្តេច នៅអ៊ីស្រាអែល
អ៊ីស្រាអែល៖ មនុស្សរាប់សិបនាក់បានស្លាប់នៅក្នុងការរត់ជាន់គ្នា នៅឯពិធីបុណ្យសាសនានៅក្នុងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃសុក្រ។ នាយករដ្ឋមន្រ្តី Benjamin Netanyahu បានពិពណ៌នាថា ជា “គ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរមួយ” ។
ជនជាតិយូដា (ultra-Orthodox) រាប់សិបពាន់នាក់បានប្រមូលផ្តុំគ្នានៅផ្លូវទៅកាន់ផ្នូរ ហ្គាលីឡេ (Galilee) នៃព្រះចៅ Rabbi Shimon Bar Yochai សតវត្សរ៍ទី ២ សម្រាប់ពិធីបុណ្យរំលឹកប្រចាំឆ្នាំ នៃ Lag B'Omer ដែលរួមមានការអធិដ្ឋានពេញមួយយប់ អមដោយបទចំរៀងអធិដ្ឋាន និងការរាំរែកជាដើម។
ក្រុមមនុស្សបានប្រមូលផ្តុំយ៉ាងសប្បាយរីករាយនៅជម្រាលភ្នំ មេរុន ដោយមិនបានគោរពតាមការព្រមានរបស់មន្រ្តីសុខាភិបាលអំពីការឆ្លងជំងឺកូវីដ១៩ ឡើយ។ សាក្សីបាននិយាយថា មនុស្សត្រូវបានគេសង្កត់សង្កិន ឬជាន់ឈ្លីនៅផ្លូវឆ្លងកាត់ ដោយអ្នកខ្លះមិនបានចាប់អារម្មណ៍ដឹងទេ រហូតដល់ប្រព័ន្ធ PA បន្លឺសំលេងឡើងដើម្បីអោយបំបែកគ្នា។
សេវាកម្មរថយន្តសង្គ្រោះបន្ទាន់របស់ Magen David Adom បាននិយាយថា មនុស្ស ១០៣ នាក់ បានរងរបួស ក្នុងនោះមានមនុស្សរាប់សិបនាក់បានស្លាប់។ សាក្សីបាននិយាយថា ទូរទស្សន៍ប៉ុស្តិ៍លេខ ១២ បានផ្សាយថា អ្នកស្លាប់មានចំនួន ៤០ នាក់។
គួររលឹកថា ព្រឹត្តិការណ៍ Lag B'Omer នៅឯភ្នំ មេរុន ត្រូវបានគេនិយាយថា ជាការប្រមូលផ្តុំដ៏ធំបំផុតមួយរបស់ប្រជាជន ជាពិសេសនៅក្នុងប្រទេសអ៊ីស្រាអែល។