ប្រទេសអ៊ូហ្គង់ដា៖ មនុស្សយ៉ាងតិច ៩នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស នៅក្នុងហេតុការណ៍រត់ជាន់គ្នា ខណៈដែលហ្វូងមនុស្សដែលកំពុងប្រញាប់ប្រញាល់ទៅមើលការបាញ់កាំជ្រួចឆ្លងឆ្នាំថ្មី បានជាប់គាំងនៅក្នុងច្រករបៀងតូចចង្អៀតនៅក្នុងផ្សារទំនើបមួយ នៅជិតរដ្ឋធានីនៃប្រទេសអ៊ូហ្គង់ដា។ 

នគរបាលបាននិយាយ កាលពីថ្ងៃអាទិត្យ ទី១ ខែមករា ឆ្នាំ២០២៣ថា ឧបទ្ទវហេតុនេះបានកើតឡើងនៅពេលប្រជាជនបានចាប់ផ្តើមកកកុញតាមរយៈផ្លូវឆ្លងកាត់នៅក្នុងផ្សារទំនើប Freedom City ក្នុងទីក្រុងកាំប៉ាឡា (Kampala) នៅពេលដែលម៉ោងបាញ់កាំជ្រួចស្វាគមន៍ឆ្នាំថ្មី ជិតឈានមកដល់។

មនុស្សម្នាបានប្រារព្ធពិធីចូលឆ្នាំថ្មីនៅផ្សារទំនើបខាងលើ ដែលស្ថិតនៅលើផ្លូវហាយវ៉េតភ្ជាប់អាកាសយានដ្ឋានអន្តរជាតិ Entebbe និងទីក្រុងកាំប៉ាឡា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ