អាមេរិក៖ ប៉ូលីសបានធ្វើការឆ្លើយតបទៅនឹងរបាយការណ៍នៃការចាប់ជំរិតមួយ កាលពីថ្ងៃសុក្រថា ពួកគេបានរកឃើញមនុស្សជាង ៩០នាក់ បានប្រជ្រៀតគ្នាចូលទៅក្នុងផ្ទះមួយដែលមានពីរជាន់ នៅជាយក្រុង Houston ហើយសង្ស័យថា វាត្រូវបានគេប្រើនៅក្នុងប្រតិបត្តិការរត់ពន្ធមនុស្ស។

ជំនួយការប្រធាននាយកដ្ឋានប៉ូលីស Houston លោក Daryn Edwards បាននិយាយថា ជនរងគ្រោះ ៩០នាក់ ប៉ុន្តែប្រហែល ៥នាក់ ដែលត្រូវបានគេនាំចេញមកក្រៅផ្ទះ ដើម្បីបានផ្តល់ចំនីអាហារ និងទឹក។

យ៉ាងណាមិញ យ៉ាងហោចណាស់មានមនុស្ស ៤ ទៅ ៥ នាក់ បានបង្ហាញរោគសញ្ញានៃការឆ្លងជំងឺកូវីដ១៩ រួមមាន គ្រុនក្តៅ និងកង្វះរសជាតិឬក្លិន។ ជនរងគ្រោះបានប្រាប់ប៉ូលីសថា ពួកគេមិនបានបរិភោគអី្វទេ នាពេលថ្មីៗនេះ។ ភ្នាក់ងារសន្តិសុខនិងជនអន្តោប្រវេសន៍ និងភ្នាក់ងារគយ ត្រូវបានគេឃើញនៅផ្ទះនោះ អមដោយប៉ូលីសប្រចាំតំបន់ និងអ្នកពន្លត់អគ្គិភ័យ។

គួររលឹកថា លោក Daryn Edwards បានគូសបញ្ជាក់ថា គ្មានការចាប់ខ្លួនណាមួយត្រូវបានធ្វើឡើងនៅក្នុងរសៀលថ្ងៃសុក្រនេះទេ ហើយបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតឡើយ ដោយបានលើកឡើងពីការស៊ើបអង្កេតដែលកំពុងបន្ត។NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ