អ៊ីរ៉ាក់៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២៧ នាក់បានស្លាប់ និង ៤៦ នាក់បានរងរបួសដោយសារអគ្គិភ័យកាលពីថ្ងៃសៅរ៍ នៅឯមន្ទីរពេទ្យមួយនៅភាគអាគ្នេយ៍ទីក្រុងបាកដាដ ដែលបានបំពាក់បរិក្ខារសំរាប់អ្នកជម្ងឺកូវីដ១៩ នៅក្នុងមន្ទីរពេទ្យក្បែរនោះ។ ប្រភពបាននិយាយថា អគ្គិភ័យនៅមន្ទីរពេទ្យ Ibn Khatib ក្នុងតំបន់ Diyala Bridge នៃរដ្ឋធានី អ៊ីរ៉ាក់ បានកើតឡើង បន្ទាប់ពីមានឧប្បត្តិហេតុមួយបានបង្កឲ្យធុងអុកស៊ីសែនផ្ទុះឡើង។

អ្នកថតរូប របស់សារព័ត៌មានរ៉យទ័រ បាននិយាយថា រថយន្តសង្គ្រោះបន្ទាន់ជាច្រើនកំពុងប្រញាប់ប្រញាល់ឆ្ពោះទៅកាន់មន្ទីរពេទ្យដោយដឹកអ្នកដែលរងរបួសដោយអគ្គិភ័យ។ អ្នកជំងឺដែលមិនមានរបួសនៅក្នុងឧប្បត្តិហេតុនេះក៏ត្រូវបានគេផ្ទេរចេញពីមន្ទីរពេទ្យដែរ។

ប្រធានអង្គភាពការពារជនស៊ីវិលអ៊ីរ៉ាក់បាននិយាយថា អគ្គិភ័យបានឆាបឆេះនៅជាន់ដែលបានទុកសម្រាប់អង្គភាពថែទាំព្យាបាលអ្នកជំងឺសួត ហើយមានមនុស្ស ៩០ នាក់ត្រូវបានជួយសង្គ្រោះពីមន្ទីរពេទ្យក្នុងចំនោម ១២០ នាក់។

លោកឧត្តមសេនីយ៍ Kadhim Bohan បានបន្ថែមថា អគ្គិភ័យត្រូវបានពន្លត់ហើយ។

គួររំលឹកថា ប្រព័ន្ធថែទាំសុខភាពរបស់ប្រទេសអ៊ីរ៉ាក់ដែលត្រូវបានបំផ្លាញរួចទៅហើយដោយការដាក់ទណ្ឌកម្មជាច្រើនទសវត្ស ដោយសារ សង្គ្រាមនិងការធ្វេសប្រហែស ត្រូវបានបន្តកាន់តែយូរក្នុងកំឡុងពេលមានវិបត្តិវីរុស។

ក្រសួងសុខាភិបាលបាននិយាយនៅថ្ងៃសៅរ៍នេះថា ចំនួនមនុស្សដែលបានឆ្លងវីរុសកូវីដ១៩ នៅក្នុងប្រទេសអ៊ីរ៉ាក់ មានចំនួន ១០២.៥២៨៨ នាក់ក្នុងនោះមានអ្នកស្លាប់ ១៥.២១៧ នាក់។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ