បរទេស៖ អ្នកការទូតជាន់ខ្ពស់ចិន លោក Wang Yi បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិនសង្ឃឹមថាកិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុខនេះ សមាជិកប្រទេសមីយ៉ាន់ម៉ានឹងត្រួសត្រាយផ្លូវសម្រាប់ "ស្ថេរភាព" ។

កិច្ចប្រជុំកំពូលដោយផ្ទាល់នៅទីក្រុងហ្សាកាតា កាលពីថ្ងៃសៅរ៍ គឺជាកិច្ចខិតខំប្រឹងប្រែងរួមគ្នាលើកដំបូងរបស់អន្តរជាតិដើម្បីបន្ធូរបន្ថយវិបត្តិនៅមីយ៉ាន់ម៉ា ដែលកងកម្លាំងសន្តិសុខបានសម្លាប់បាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យរាប់រយនាក់ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ។

កិច្ចប្រជុំនេះក៏ជាការសាកល្បងមួយសម្រាប់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលតាមទម្លាប់មិនចូលរួមក្នុងកិច្ចការផ្ទៃក្នុងរបស់រដ្ឋជាសមាជិក ហើយធ្វើប្រតិបត្តិការដោយការមូលមតិគ្នា។

លោក Wang Yi សមាជិកក្រុមប្រឹក្សារដ្ឋនិងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន បាននិយាយថា “ភាគីចិនរំពឹងថា កិច្ចប្រជុំនេះនឹងនាំទៅរកការចាប់ផ្តើមដ៏ល្អឆ្ពោះទៅរកការជួយឱ្យមានការសម្របសម្រួលអោយមានស្ថេរភាពសម្រាប់ស្ថានភាពមីយ៉ាន់ម៉ា។ លោកបាននិយាយជាមួយរដ្ឋមន្រ្តីការបរទេសថៃ និងប្រ៊ុយណេដែលជាប្រធានអាស៊ានបច្ចុប្បន្ន។

ប្រទេសចិនមិនមែនជាសមាជិកអាស៊ានទេ ប៉ុន្តែត្រូវបានដាក់បញ្ចូលក្នុងអាស៊ានបូកបី រួមជាមួយប្រទេសជប៉ុន និងកូរ៉េខាងត្បូង។ គេមិនទាន់ដឹងច្បាស់ទេ ថាតើប្រទេសចិននឹងចូលរួមកិច្ចប្រជុំថ្ងៃសៅរ៍នៅទីក្រុងហ្សាការតា ឬយ៉ាងណា។

សេចក្តីថ្លែងការណ៍ពីក្រសួងការបរទេសចិនបានដកស្រង់សំដីលោក Wang Yi ថា “អន្តរាគមន៍មិនសមរម្យ” ពីខាងក្រៅតំបន់គួរតែជៀសវាង។ "ការអនុវត្តបានបង្ហាញថា ការដាក់សម្ពាធយ៉ាងខ្លាំងដោយងងឹតងងល់ ដោយកម្លាំងបរទេស នឹងមិនជួយដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ប្រទេសទេ ប៉ុន្តែនឹងនាំមកនូវភាពច្របូកច្របល់ ឬកាន់តែយ៉ាប់យ៉ឺនទៅនឹងស្ថានភាពដែលនឹងជះឥទ្ធិពល និងធ្វើឱ្យតំបន់អស្ថិរភាព" ។

លោក Wang Yi បន្ថែម “ប្រទេសចិនអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យមានអាកប្បកិរិយាត្រឹមត្រូវ និងលក្ខណៈសមរម្យ និងធ្វើអ្វីៗបន្ថែមទៀតដើម្បីជួយបន្ធូរបន្ថយភាពតានតឹងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ជាជាងផ្ទុយអំពីនេះ” ។

គួររំលឹកថា ប្រទេសចិននឹងរក្សាការប្រាស្រ័យទាក់ទងយ៉ាងជិតស្និទ្ធជាមួយអាស៊ាន ហើយនឹងបន្តដោះស្រាយរាល់ការងារដែលទាក់ទងនឹងមីយ៉ាន់ម៉ាតាមរបៀបរបស់ខ្លួន។NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ