អង្គការសុខភាពពិភពលោកបានអំពាវនាវដល់បណ្តាប្រទេសកាលពីថ្ងៃច័ន្ទ កុំបញ្ឈប់យុទ្ធនាការចាក់វ៉ាក់សាំង បន្ទាប់ពីប្រទេសអឺរ៉ុបចំនួនពីរបន្ថែមទៀត និងមួយនៅអាស៊ីបានចូលរួមចំណែកក្នុងការផ្អាកការប្រើប្រាស់វ៉ាក់សាំងការពាររបស់ AstraZeneca ដោយសារហេតុនៃការភ័យខ្លាចផ្នែកសុវត្ថិភាពសុខភាព។
ប្រទេសថៃបានប្រកាសផែនការកាលពីថ្ងៃច័ន្ទ ដើម្បីបន្តការការប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុនអង់គ្លេស - ស៊ុយអ៊ែត (Anglo-Swedish) ប៉ុន្តែប្រទេសឥណ្ឌូនេស៊ី បាននិយាយថា ខ្លួននឹងរង់ចាំបន្ទាប់ពីប្រទេសអៀរឡង់ និងហូឡង់បានប្រកាសផ្អាកកាលពីថ្ងៃអាទិត្យ។
ប្រទេសដាណឺម៉ាក និងន័រវែស បានរាយការណ៍ពីការដាក់អោយនៅដាច់ដោយឡែកលើករណីនៃការហូរឈាមកំណកឈាមនិងកោសិកាឈាមទាប បន្ទាប់ពីការចាក់វ៉ាក់សាំង AstraZeneca ។ ប្រទេសអ៊ីស្លង់ និងប៊ុលហ្គារី បានផ្អាកការប្រើប្រាស់របស់ខ្លួន នៅពេលដែលប្រទេសអូទ្រីស និងអ៊ីតាលី បានឈប់ប្រើប្រាស់តែចំនួនបាច់ (batches) ជាក់លាក់មួយ ។
អង្គការសុខភាពពិភពលោកបាននិយាយថា ក្រុមប្រឹក្សារបស់ខ្លួនកំពុងពិនិត្យមើលរបាយការណ៍ដែលទាក់ទងនឹងការចាក់វ៉ាក់សាំង ហើយនឹងចេញផ្សាយការរកឃើញរបស់ខ្លួនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ប៉ុន្តែគេបាននិយាយថា គេមិនទំនងជាផ្លាស់ប្តូរអនុសាសន៍របស់ខ្លួន ដែលបានចេញកាលពីខែមុន សម្រាប់ការប្រើប្រាស់ រួមទាំងនៅក្នុងប្រទេសដែលវីរុសវ៉ារ៉្យង់របស់អាហ្វ្រិកខាងត្បូង ដែលអាចកាត់បន្ថយប្រសិទ្ធភាពរបស់វា។
អ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោក លោក Christian Lindmeier បាននិយាយថា “រហូតមកដល់សព្វថ្ងៃនេះ មិនមានភ័ស្តុតាងណាមួយដែលបញ្ជាក់ថាបណ្តាលមកពីវ៉ាក់សាំងនេះទេ ហើយវាសំខាន់ណាស់ដែលយុទ្ធនាការចាក់វ៉ាក់សាំងនៅតែបន្ត ដូច្នេះយើងអាចជួយសង្គ្រោះអាយុជីវិត និងការពារជំងឺធ្ងន់ធ្ងរពីវីរុស” ។
អង្គការសុខភាពពិភពលោកបាននិយាយរួចហើយថាគ្មានការចង្អុលបង្ហាញ ដែលបណ្តាលមកពីការចាក់វ៉ាក់សាំងនេះទេ។ ទស្សនៈមួយដែលត្រូវបានបង្ហាញដោយទីភ្នាក់ងារឱសថអឺរ៉ុប (EMA) បាននិយាយថា ចំនួននៃការកកឈាមដែលត្រូវបានរាយការណ៍គឺមិនខ្ពស់ជាងអ្វីដែលបានឃើញនៅក្នុងប្រជាជនទូទៅនោះទេ។
ប្រទេសហូឡង់បាននិយាយកាលពីថ្ងៃច័ន្ទថា ខ្លួនបានឃើញ ១០ ករណីនៃផលប៉ះពាល់ដែលអាចកើតមានគួរឱ្យកត់សម្គាល់ពីវ៉ាក់សាំង AstraZeneca ប៉ុន្មានម៉ោងបន្ទាប់មករដ្ឋាភិបាលបានដាក់កម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួនមិនអោយដំណើរការ បន្ទាប់ពីមានរបាយការណ៍អំពីផលប៉ះពាល់ដែលអាចកើតមាននៅក្នុងប្រទេសដទៃទៀត។
ប្រទេសដាណឺម៉ាកបានរាយការណ៍ ពីរោគសញ្ញាមិនធម្មតាខ្លាំង ចំពោះពលរដ្ឋអាយុ ៦០ ឆ្នាំម្នាក់ដែលបានស្លាប់ដោយសារការកកឈាមបន្ទាប់ពីបានចាក់វ៉ាក់សាំងនេះ ឃ្លាដដែលត្រូវបានប្រើកាលពីថ្ងៃសៅរ៍ដោយប្រទេសន័រវេស អំពីមនុស្សបីនាក់ដែលមានអាយុក្រោម ៥០ ឆ្នាំដែលវាត្រូវបានគេនិយាយថា កំពុងត្រូវបានព្យាបាលនៅមន្ទីរពេទ្យ។