ប្រេស៊ីល៖ មន្រ្តីក្រសួងសុខាភិបាលបានថ្លែងកាលពីថ្ងៃសុក្រថា ប្រទេសប្រេស៊ីលនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយ នៅសប្តាហ៍ក្រោយ ជាមួយក្រុមហ៊ុន Pfizer Inc (PFE.N) សម្រាប់ការទទួលបានវ៉ាក់សាំងកូវីដ១៩ ចំនួន ១០០ លានដូស បន្ថែមទៀត ដែលនឹងកើនឡើងទ្វេដងនៃការចែកចាយថ្នាំរបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសអាមេរិកឡាទីននៅឆ្នាំនេះ។

លោក Rodrigo Cruz លេខាធិការប្រតិបត្តិនៃក្រសួងបានប្រាប់អ្នកសារព័ត៌មានថា កិច្ចសន្យាត្រូវបានព្រមព្រៀងហើយ គ្រាន់តែត្រូវការចុះហត្ថលេខាប៉ុណ្ណោះ។ កាលពីដើមសប្តាហ៍នេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Marcelo Queiroga ក៏បាននិយាយថា ការចាក់ថ្នាំបង្ការរោគចំនួន ៣៥ លានដូស នឹងត្រូវចាក់នៅ ខែតុលា។NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ