មីយ៉ាន់ម៉ា៖ មេធាវីកំពូលសម្រាប់មេដឹកនាំ ដែលត្រូវបានទម្លាក់ពីតំណែងលោកស្រី អ៊ុងសាន ស៊ូជី បានសម្តែងការព្រួយបារម្ភកាលពីថ្ងៃសុក្រថា លោកស្រីមិនមានអ្នកតំណាងស្របច្បាប់នៅក្នុងសំណុំរឿងប្រឆាំងនឹងលោកស្រី ដែលត្រូវបានចោទប្រកាន់ដោយរបបយោធា ពីបទរំលោភច្បាប់សំងាត់ជាផ្លូវការទេ។

លោក Khing Maung Zaw បាននិយាយថា តុលាការកំពូលបានប្រកាសរឿងក្ដីដែលនឹងត្រូវបើកសវនាការនៅថ្ងៃទី ២៣ ខែមិថុនា ប្រឆាំងនឹងលោកស្រី ស៊ូជី និងមន្ត្រី ៤ រូបផ្សេងទៀត រួមទាំងទីប្រឹក្សាសេដ្ឋកិច្ចអូស្រ្តាលី លោក Sean Turnell ប៉ុន្តែបញ្ជីរាយឈ្មោះទាំងអស់នោះសុទ្ធតែជាតំណាងរបស់ពួកគេ។

លោក Khing Maung Zaw បាននិយាយថា "យើងមានការព្រួយបារម្ភថាពួកគេនឹងមិនមានតំណាងស្របច្បាប់ណាមួយទេ ហើយក៏មិនមានតម្លាភាពជាមួយនឹងសវនាការដែរ"។ “ជាធម្មតា ពួកគេគួរតែទាក់ទងជនជាប់ចោទ ហើយចាំបាច់ត្រូវផ្តល់ឱកាសដល់ចុងចោទទាក់ទងមេធាវីរបស់ពួកគេមុនពេលពួកគេប្រកាសរឿងក្តី”  លោកមេធាវីបញ្ជាក់។

គួររលឹកថា ការចោទប្រកាន់អាថ៌កំបាំងនេះ គឺជាការចោទប្រកាន់ដ៏ធ្ងន់ធ្ងរបំផុតដែលប្រឈមមុខនឹងលោកស្រី ស៊ូជី ដែលអាចធ្វើអោយលោកស្រីជាប់ពន្ធនាគាររយៈពេល ១៤ ឆ្នាំ។ លោកស្រីបានបង្ហាញខ្លួននៅក្នុងតុលាការជាលើកដំបូងចាប់តាំងពីរដ្ឋប្រហារនៅខែនេះ ក្រោមការចោទប្រកាន់តិចជាងមុន ដែលរួមមានការរំលោភលើពិធីសាររឿងជំងឺកូវីដ១៩ (COVID-19 protocols) ផងដែរ។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ