មនុស្សប្រុសភាគច្រើនមិនសូវចេះនិយាយស្តីច្រើន ប៉ុន្តែអាចបង្ហាញឲ្យដឹង តាមរយៈកាយវិការ ទឹកមុខ រាល់ពេលដែលចង់បញ្ជាក់ពីក្តីស្រលាញ់ ពេលខឹង ឬប្រចណ្ឌជាដើម។ នៅពេលមនុស្សប្រុសបាក់ចិត្តលើនារីណាម្នាក់ គាត់ស្រលាញ់នាងខ្លាំង ប្រចណ្ឌក៏ច្រើន ហើយតែងបញ្ចេញអាកប្បកិរិយាដូចខាងក្រោមនេះ។
១. បង្ហាញភាពជាកម្មសិទ្ធិ
នៅទីសាធារណៈ គាត់តែងតែបញ្ចេញកាយវិការមួយចំនួនដូចជាកៀកស្មា កាន់ដៃ ដើម្បីបង្ហាញឲ្យមនុស្សគ្រប់គ្នាដឹងថាអ្នកជារបស់គាត់តែម្នាក់គត់។ នេះអាចមកពីគាត់ស្រលាញ់អ្នកខ្លាំង ប៉ុន្តែបើមើលឲ្យស៊ីជម្រៅ ក៏អាចចាត់ទុកជាអាការៈប៉ិនប្រចណ្ឌបានដែរ។
២. កាន់ដៃហើយទាញអ្នកចូលទៅជិតគាត់
ប្រសិនបើអ្នកកំពុងតែនិយាយជាមួយបុរសណាផ្សេង តែគាត់បែរជាទាញដៃអ្នកចូលមកជិតគាត់ ធ្វើដូចជាចង់កាត់ផ្តាច់ការសន្ទនា នេះហើយជាសញ្ញាប្រចណ្ឌច្បាស់ក្រឡែត។
៣. ប្រែទឹកមុខភ្លាមៗ
បន្ទាប់ពីអ្នកបាននិយាយលេងជាមួយបុរសផ្សេង គាត់ក៏ប្រែទឹកមុខមិនពេញចិត្តភ្លាមៗ ហាក់បីដូចជាស្ងៀមស្ងាត់មួយរំពេច ព្រោះគាត់បារម្ភខ្លាចអ្នកផ្សេងព្យាយាមឆក់យកអ្នកទៅបាត់។
៤. មិនចង់និយាយស្តីរកអ្នក
ជួនកាលអ្នកមិនបានចាប់អារម្មណ៍ផងថាគាត់ប្រចណ្ឌតាំងពីពេលណា។ មិនបានឈ្លោះអ្វីបន្តិចសោះ ប៉ុន្តែគាត់ធ្វើដូចជាមិនចង់និយាយស្តីរកអ្នក។ ពេលខ្លះអ្នកក៏ពិបាកទាយដឹងពីមូលហេតុដែលនាំឲ្យគាត់ប្រចណ្ឌ។ វាកាន់តែពិបាកនៅពេលដែលគាត់មិនសូវនិយាយស្តី ប៉ុន្តែនៅបន្តបង្ហាញក្តីស្រលាញ់យកចិត្តទុកដាក់ជានិច្ច។
៥. និយាយចំៗ
មានបុរសមួយចំនួនទៀត មិនចូលចិត្តលាក់ទុកបញ្ហាក្នុងខ្លួនតែម្នាក់ឯងទេ។ នៅពេលមានរឿងអ្វីមួយធ្វើឲ្យទើសចិត្ត ឬពេលប្រចណ្ឌខឹង តែងនិយាយប្រាប់ចំាៗ ទៅកាន់នារីដែលខ្លួនស្រលាញ់ ឬបុរសផ្សេងដែលព្យាយាមមករញ៉េរញ៉ៃជាមួយដៃគូរបស់ខ្លួន។ ការស្រលាញ់ខ្លាំងពេល ធ្វើឲ្យគាត់ពិបាកហាមឃាត់នូវភាពប្រចណ្ឌខ្លាំងណាស់៕RN

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ