​ ផ្អែកតាមនិទានពីប្រវត្តិបុណ្យចូលឆ្នាំខ្មែរ​ ខាងក្រោមនេះ នឹងបង្ហាញត្រួសៗ ពីបុត្រីទាំងប្រាំពីរអង្គរបស់កបិលមហាព្រហ្ម ដែលនឹងត្រូវផ្លាស់វេនគ្នាដង្ហែក្បាលកបិលមហាព្រហ្មប្រទក្សិណភ្នំព្រះសុមេរុ​​ និងត្រូវអភិបាលភពលោករៀងរាល់ឆ្នាំថ្មីចូលមកដល់៖

·       បើសង្ក្រាន្តចូលចំថ្ងៃអាទិត្យ

         គឺត្រូវវេនបុត្រីទី១ ទេពធីតា ទុង្សទេវី ទ្រង់អម្ពរពណ៍ក្រហម សៀតផ្កាទទឹម សោយផ្លែល្វាជាភក្សាហារ អាវុធស្ដាំកងចក្រ ឆ្វេងស័ង្ខ គង់លើសត្វគ្រុឌ

·       បើសង្ក្រាន្តចូលចំថ្ងៃចន្ទ

         គឺត្រូវវេនបុត្រីទី២ ទេពធីតា គោរកទេវី ទ្រង់អម្ពរពណ៍លឿងទុំ សៀតផ្កាអង្គារបុស្ស សោយផ្លែប្រេងល្ងជាភក្សាហារ អាវុធស្ដាំព្រះខ័ន ឆ្វេងឈើច្រត់ គង់លើសត្វខ្លា

·       បើសង្ក្រាន្តចូលចំថ្ងៃអង្គារ

         គឺត្រូវវេនបុត្រីទី៣ ទេពធីតា រាក្យសាទេវី ទ្រង់អម្ពរពណ៍ខ្មៅ សៀតផ្កាឈូក សោយលោហិតជាភក្សាហារ អាវុធស្ដាំត្រីសូហ៍ ឆ្វេងធ្នូ គង់លើសត្វសេះ

·       បើសង្ក្រាន្តចូលចំថ្ងៃពុធ

         គឺត្រូវវេនបុត្រីទី៤ ទេពធីតា មណ្ឌាទេវី ទ្រង់អម្ពរពណ៍អម សៀតផ្កាចម្ប៉ាសោយទឹកដោះសិប្បីជាភក្សាហារ អាវុធស្ដាំម្ជុល ឆ្វេងឈើច្រត់ គង់លើសត្វលា

·       បើសង្ក្រាន្តចូលចំថ្ងៃព្រហស្បតិ៍

         គឺត្រូវវេនបុត្រីទី៥ ទេពធីតា កិរិណីទ្រង់អម្ពរពណ៍បៃតង សៀតផ្កាមណ្ឌា សោយសណ្ដែក ល្ង ជាភក្សាហារ អាវុធស្ដាំកង្វេរ ឆ្វេងកាំភ្លើង គង់លើសត្វដំរី

·       បើសង្ក្រាន្តចូលចំថ្ងៃសុក្រ

         គឺត្រូវវេនបុត្រីទី៦ ទេពធីតា កិមិរាទេវីទ្រង់អម្ពរពណ៍ស សៀតផ្កាចង្កុលណី សោយចេកណាំវ៉ា ជាភក្សាហារ អាវុធស្ដាំព្រះខ័ន ឆ្វេងពិណ គង់លើសត្វក្របី

·       បើសង្ក្រាន្តចូលចំថ្ងៃសៅរ៍

         គឺត្រូវវេនបុត្រីទី៦ ទេពធីតា មហោធរទេវីទ្រង់អម្ពរពណ៍ខៀវ សៀតផ្កាត្រកៀត សោយសាច់ទ្រាយ ជាភក្សាហារ អាវុធស្ដាំកងចក្រ ឆ្វេងត្រីសូហ៍ គង់លើសត្វក្ងោក៕

 

 

 

 

 

 

 

 

 

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ