ជារឿយៗ នៅពេលកៀកចូលឆ្នាំចិនម្តងៗគេសង្កេតឃើញអ្នកជាប់សែរស្រលាយចិន វៀតណាម តែងមានជំនឿ យកជំនាងផ្ទះចាស់ៗបោះចោល ។ របងវត្តអារាមបានក្លាយជាទីតាំងដែល ពលរដ្ឋមួយចំនួនបានយកជំនាងផ្ទះចាស់ទាំងនោះ ទៅបោះចោល តាមគ្នាច្រើនទៅៗ ដែលនេះបានបង្កើតជាបញ្ហានិងក្តីបារម្ភមួយ។


ពាក់ព័ន្ធបញ្ហានេះមហាជនបានផ្ទុះការរិះគន់ និងមានភាពស្រឡាំងកាំង ក្រោយឃើញរូបភាពនៃជំនាងផ្ទះចាស់ៗជាច្រើនដែលពលរដ្ឋយកទៅចោលនៅតាមរបងវត្ត បន្ទាប់ពីខ្លួនឈប់ប្រើប្រាស់។ បើយោងតាមគណនីមួយហ្វេសបុកមួយឈ្មោះ Tep Monyrot បានបង្ហោះរូបភាពនិង រៀបរាប់ថា របងវត្តទួលអស់លោក...ជំនាងផ្ទះចាស់ៗ ត្រូវបានយកមកបោះចោលនៅតាមរបងវត្ត ។ឆ្នាំមុនឃើញមានអ្នកមកប្រមូលយកជំនាងផ្ទះ ដែលគេយកមកទុកចោលក្បែររបងវត្តនេះ សួរគាត់ថាយកទៅធ្វើអ្វីវិញជាមួយជំនាងផ្ទះចាស់ៗនេះ?! គាត់ប្រាប់ថាយកទៅបាញ់ថ្នាំថ្មី ជួសជុលតិចតួចឲ្យថ្មីឡើងវិញ ទុកលក់

បាន ៣០ដុល្លារ ទៅ ៤០ ដុល្លារដែរ។


ក្រោយមកទៀត ក៏មានព្រះសង្ឃដែលគង់នៅវត្តនោះបានបញ្ជាក់និងសង្គត់ធ្ងន់តាមរយៈគណនីហ្វេសបុក Yen Rotanaksotheavy ថា៖ ថ្ងៃនេះអាត្មាភាពនៅក្នុងវត្តឫស្សីសាញ់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញបានរៀបចំបោះសម្អាតជំនាងផ្ទះឬ រានទេវតា និង កុងម៉ា ចិន យួន នឹងយកទៅដុតចោល អាត្មាភាពសុំបិណ្ឌបាតអ្នកកាត់ខ្សែស្រឡាយចិន យួន កុំយកជំនាងផ្ទះចាស់ៗ ឬអាសន: បាយសី និងជើងធូប បានយកមកបោះចោលនៅក្នុងវត្តឫស្សីសាញ់បន្តទៀត ប្រសិនបើអាត្មាភាពបានឃើញញោមញាតិណាមួយហ៊ានយកជំនាងផ្ទះចាស់ៗ ឬអាសន: បាយសី រានទេវតា និងជើងធូប យកមកបោះចោលនៅក្នុងវត្តបន្តទៀត អាត្មាភាពត្រូវផាកពិន័យទឹកប្រាក់ពី ៨០០០០ រៀល ទៅដល់១០០០០០ រៀល សម្រាប់យកមកទិញភេសជ្ជៈប្រគេនដល់ព្រះសង្ឃសម្រាប់ធ្វើការងារនៅក្នុងវត្ត៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ