(មានវីដេអូ)៖ កុំតែបានម្ចាស់ហាងវេរលុយចិត្តធម៌ប្រាប់ទាន់! កុំអីលុយ ១០០០ ដុល្លាត្រូវខាតបង់ទទេរៗ
4 ឆ្នាំ មុន
នាពេលថ្មីៗនេះ បើយោងតាមវីដេអូដែលត្រូវបានមហាជនចែករំលែកតៗគ្នាតាមរយៈបណ្តាញសង្គមហ្វេសបុក ដែលមាននារីម្នាក់បានយកលុយទៅផ្ញើរនៅកន្លែងវេរលុយមួយកន្លែង ដោយមានគេប្រាប់គាត់ថា គាត់បានឈ្នះរង្វាន់ពីក្រុមហ៊ុនតែ ត្រូវផ្ញើរលុយឲ្យគេមុនសិន។ ស្របពេលជាមួយគ្នានោះ គាត់បានយកលុយទៅផ្ញើរឲ្យគេ តែដោយម្ចាស់ហាងវេរលុយ មានការសង្ស័យក៏សួរនាំចុះឡើង។ ទៅតាមដំណើររឿង ម្ចាស់ហាងក៏ដឹងការពិត ហើយប្រាប់កុំឲ្យផ្ញើរព្រោះចាញ់បោកគេហើយ។
នេះសំណាងល្អហើយ បានជួបមនុស្សមានសន្តានចិត្តល្អ កុំអីលុយច្រើនបែបនេះនឹងត្រូវខាតបង់ទទេរៗមិនខាន។
តាមរយៈវីដេអូនេះដែរ មហាជនក៏បានសម្តែងក្តីពេញចិត្ត និងកោតសរសើរចំពោះ ទឹកចិត្តម្ចាស់ហាងនោះផងដែរ។ ហើយនេះជាមេរៀនមួយ ដែលយើងគួររៀន និងពិចារណាឲ្យបានមែនទែន ព្រោះករណីឆរបោកបែបនេះធ្លាប់មានច្រើនមកហើយ៕