សួនរុក្ខសាស្ត្រ Hokkaido គឺជាជម្រករបស់សត្វស្វាដែលមានចំនួនរហូតដល់ទៅ៦៤ក្បាល។ ជាធម្មតា សួននេះអាចទាក់ទាញមនុស្សប្រហែល ១៥០០ នាក់ក្នុងមួយថ្ងៃ។ បើតាមទូរទស្សន៍ NHK របស់ជប៉ុន បានបង្ហាញថា ដោយសារតែការរីករាលដាលនៃ ជម្ងឺកូវីដ១៩ បណ្តាលឲ្យចំនួនអ្នកទស្សនាត្រូវបានធ្លាក់ចុះ។ ហើយនេះក៏ជាកត្តាមួយដែលធ្វើឲ្យអ្នកថែសួន មានក្តីកង្វល់ជាខ្លាំង ពីព្រោះស្វាដែលចិញ្ចឹមនៅក្នុងសួនអាចមានអារម្មណ៍មិនសប្បាយចិត្តប្រសិនបើមិនមានមនុស្សនៅជុំវិញពួកវា។ ពួកវាអាចមានអារម្មណ៍ថាឯកោនិងមិនមានផាសុខភាពសោះឡើយ ដោយសារភាពស្ងាត់ជ្រងំ គ្មានមនុស្សបែបនេះ។ នេះបើយោងតាមការបញ្ជាក់របស់អ្នកថែសួន។ ដូច្នេះ ឆ្នាំនេះ អ្នកថែសួនបានរៀនចំអាងទឹកក្តៅសម្រាប់ពូកគេ លឿនជាងឆ្នាំរាល់ដង។
ហើយការស្រាវជ្រាវបានបង្ហាញថាការងូតទឹកក្តៅមានឥទ្ធិពលក្នុងការកាត់ស្ត្រេសឲ្យស្វា ដូចទៅនឹងមនុស្សដែរ។ ហើយអ្នកទេសចរអាចឈរមើលស្វាទាំងនោះ ខណៈដែលវាកំពុងរីករាយ ក្នុងការត្រាំទឹកក្តៅលេងជាមួយគ្នាវាផ្សេងទៀត៕HR