សោកស្តាយខ្លាំងណាស់! សត្វកែះមួយក្បាលទម្ងន់៣០គីឡូត្រូវបានព្រានព្រៃ សម្លាប់វះយកសាច់ បម្រុងយកលក់ ខណៈក្រុមមន្ត្រីឧទ្យានុរក្សប្រទះឃើញ និងធ្វើការបង្រ្កាប
4 ឆ្នាំ មុន
ថ្មីៗនេះ បើយោងតាមការចុះផ្សាយដោយអង្គការសម្ព័ន្ធមិត្តសត្វកម្ពុជា នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២១ នេះថា កាលពីម្សិលមិញ ក្រុមមន្ត្រីឧទ្យានុរក្សតំបន់ជួរភ្នំក្រវាញបានធ្វើការបង្ក្រាបនិងដកហូតបានសាច់សត្វកែះមួយក្បាលទម្ងន់៣០គីឡូក្រាម ដែលសត្វកែះនេះដែរ ត្រូវបានចាត់ជាក្រុមប្រភេទសត្វព្រៃកំពុងរងគ្រោះជិតផុតពូជក្នុងប្រទេសកម្ពុជា។
គួរបញ្ជាក់ផងដែរថា ចំនួននៃសត្វកែះកំពុងមានការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយពពួកសត្វនេះ កំពុងប្រឈមមុខទៅនឹងការគំរាមកំហែងធំៗចំនួនពីរគឺ៖ ការបាត់បង់ទីជម្រក និងការបរបាញ់ដើម្បីយកសាច់ ស្នែង និងផ្នែកផ្សេងៗនៃខ្លួនប្រាណ៕HR