អត់បាយបាន តែអត់ស្រាមិនបានទេ! ក្មេងស្រីម្នាក់ក្លាយជាមនុស្សញៀនស្រាតាំងពីអាយុ មិនទាន់បានមួយខួបដោយសារម្តាយចិត្តអប្រិយ
ក្មេងស្រីម្នាក់បាន ត្រូវបានម្តាយចិត្តអប្រិយ បង្ខំឲ្យផឹកស្រា តាំងពីអាយុមិនទាន់បានមួយខួបស្រួលបួលផង រហូតដល់សពថ្ងៃ នាងក្លាយជាមនុស្សញៀនស្រា ដល់ថ្នាក់ពោលថានាងអាចអត់បាយបាន តែនាងមិនអាចអត់ស្រានោះទេ ។ នេះបើយោងតាមការគណនីហ្វេសបុក ដែលមានឈ្មោះ Mam Somalyដែលគាត់បានបង្ហោះ រួមទាំងរៀបរាប់ថា កើតក្នុងផ្ទៃម្តាយដែលមានគំនុំ ម្តាយមិនចង់អោយរស់ទេ ម្តាយតែងតែទុកចោលនៅផ្ទះ តាមវាលស្រែ ទុកអោយស្រមោចក្រហមរោមដំបៅពេញខ្លួន បំណងមិនចង់អោយរស់ តែនាងនៅតែរស់បាន អាយុជិត១ខួបម្តាយអោយញាំស្រាស រហូតញៀន ដល់សព្វថ្ងៃនេះរៀងរាល់ព្រឹកម៉ោង៤ទៀបភ្លឺម្តាយ និង កូនតែងតែងើបដឹកដៃគ្នាទៅផឹកស្រា នាងតូចស្រវឹងស្រារៀងរាល់ថ្ងៃ ពេលខ្លះផឹករហូតសន្លប់ ត្រូវអ្នកជិតខាងយកទៅពេទ្យសង្គ្រោះបន្ទាន់ ពេលនេះនាងញៀនស្រាអត់ស្រាមិនបាន នាងប្រាប់ខ្ញុំថា អត់បាយបានតែ មិនអាចអត់ស្រាទេ ហ៊ឹមពិតជាសង្វេកពេកហើយ តើមានម៉ែពុក ប៉ុន្មានអ្នកទៀតដូចពួកគាត់ កូនៗគ្មានភាពកក់ក្តៅ កូនបងបន្ទាប់អាយុ១៣ឆ្នាំដោយសារការផឹកស៊ីរបស់គាត់ ធ្វើអោយកូនស្រីគាត់ត្រូវមិត្តគាត់រំលោភខូចអនាគត។ តាមរយៈ រូបភាពនេះដែរ ត្រូវបានមហាជនអ្នកលេងបណ្តាញសង្គម ចែករំលែកតៗគ្នា ម្នាក់ៗពិតជាអាណិតដល់ក្មេងស្រីរូបនោះ ពិសេសគ្រប់គ្នា បានសម្តែងនូវក្តីហួសចិត្ត កោតចិត្តជាម្តាយហ៊ានធ្វើបែបនេះ ទៅរួច ធ្វើឲ្យជីវិតក្មេងស្រីមិនដឹងអី គ្មានភាពកកក្តៅហើយ បែរមកត្រូវខូចអនាគតញៀនស្រាតាំងពីក្មេងបែបនេះ។ គួររំលឹកផងដែរថា អ្នកស្រីសុម៉ាលី ដែលមានគណនីហ្វេសបុកដូចខាងលើតែងតែជួយកុមាររងគ្រោះដែលត្រូវបានគេចាប់រំលោភ កុមារដែលរងការបៀតបៀននិងរំលោភសិទ្ធិ ហើយលោកស្រីតែងតែផ្ដល់ជាជម្រក ការហូបចុក និងផ្ដល់ការសិក្សាឲ្យកុមាររងគ្រោះទាំងអស់នោះផងដែរ៕