បរទេស៖ លោក Ashraf Ghani អតីតប្រធានាធិបតីអាហ្វហ្កានីស្ថាន បាននិយាយថា "ការចាកចេញពីទីក្រុងកាប៊ុលគឺជាការសម្រេចចិត្តដ៏លំបាកបំផុតក្នុងជីវិតរបស់ខ្ញុំ ដោយគាត់មានការសោកស្តាយដែលគាត់មិនអាចបញ្ចប់វា " ។ លោកបន្តថា គាត់មិនមានបំណងបោះបង់ប្រជាជនរបស់គាត់ទេប៉ុន្តែ "វាគឺជាវិធីតែមួយគត់" ។ នេះបើយោងតាមការចុះផ្សាយដោយ BBC។
លោកហ្គានីបានចាកចេញពីអាហ្វហ្គានីស្ថានភ្លាមៗខណៈដែលក្រុមសកម្មប្រយុទ្ធតាលីបង់បានធ្វើដំណើរឆ្ពោះទៅរដ្ឋធានីនៅថ្ងៃទី ១៥ ខែសីហា។
ហើយលោកបានបដិសេធការចោទប្រកាន់ ថាគាត់បានធ្វើដំណើរទៅអារ៉ាប់រួមជាមួយប្រាក់ប្រហែល ១៦៩ លានដុល្លារ (១២៣ លានផោន) ។
អតីតប្រធានាធិបតីវ័យ ៧២ ឆ្នាំរូបនេះដែលបានប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងពីអ្នកនយោបាយអាហ្វហ្គានីស្ថានដទៃទៀតចំពោះការចាកចេញពីប្រទេសនេះផងដែរ។
គួរបញ្ជាក់ថា ក្រុមតាលីបង់ដែលបានដណ្តើមការគ្រប់គ្រងអាហ្វហ្កានីស្ថាននៅ ក្រោយការវាយលុកយ៉ាងខ្លាំង អស់ជាងបីសប្តាហ៍និងបានប្រកាសបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នដែលមានបុរសទាំងអស់ដើម្បីគ្រប់គ្រងប្រទេស៕